ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» Breaking News, ព័ត៌មានជាតិ » មិត្តភក្តិ​នាង​មក​ទាន់​ចោទថា ចាប់រំលោភ​ ​

មិត្តភក្តិ​នាង​មក​ទាន់​ចោទថា ចាប់រំលោភ​ ​

បាត់ដំបង ៖​កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃទី​២៧ តុលា ២០១៣ ខណៈដែល​នារី​រងគ្រោះ​ក៏​ស្រវឹងស្រា​ដែរ​ដេក​ក្នុង​បន្ទប់​ម្នាក់ឯង​។ បុរស​ម្នាក់​ដែល​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ផង​ត្រូវ​សមត្ថ កិច្ច​ឃាត់ខ្លួន​ភ្លាមៗ​ក្រោយពី​ឮ​សំឡេង​ស្រែក​ផ្អើលឆោឡោ​ថា បុរស​នេះ​បាន​ចូលចាប់​រំលោភ​នារី​ម្នាក់​នៅក្នុង​បន្ទប់​ផ្ទះជួល​មួយ កន្លែង
​ស្ថិតនៅ​ខាងត្បូង​របង​ស្នងការដ្ឋាន​ខេត្ត ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។​
​សមត្ថកិច្ច​និយាយថា បុរស​នោះ​ឈ្មោះ​ភេទ សុខ​ជា អាយុ​២៨​ឆ្នាំ ជាជាង​កាត់​កញ្ចក់ រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង រីឯ​នារី​រងគ្រោះ​ឈ្មោះ​យ​.​ផ អាយុ​១៨​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ខាងលើ​ជាមួយ​មិត្តភក្តិ​ស្រី​ឈ្មោះ​ឈី​គា អាយុ​២០​ឆ្នាំ ជា​អ្នកបម្រើ​ក្នុង​ភោជនីយដ្ឋាន​មួយ​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ជោកជាំ ជនសង្ស័យ​ឈ្មោះ​ភេទ សុខ​ជា បាន​សារភាពថា ខ្លួន​ពិតជា​បាន​ចូលទៅ​រួមរ័ក​ជាមួយ​នារី​នោះ​មែន ដោយសារ​ខ្លួន​ធ្លាប់​ស្គាល់​នាង និង​ប្រវត្តិ​នាង​ច្បាស់​។ បុរស​នេះ​ថា កន្លងមក​នាង​ធ្លាប់​ផឹកស៊ី​ជាមួយ​ខ្លួន និង​កូនជាង​ជា​ញឹកញាប់ ពេលខ្លះ​គេ​ឃើញ​កូនជាង​ចូលដេក​ជាមួយ​នាង​ជា​ញឹកញាប់​ក្នុង​បន្ទប់​ពេល ផឹកស៊ី​ជាមួយគ្នា​។ ជននេះ​ថា ដោយសារតែ​ឃើញ​នាង​បណ្តោយ​ខ្លួន​ឱ្យ​កូនជាង​រួមរ័ក​ស្រួលៗ​បែបនេះ ខ្លួន​ក៏​ចូលទៅ​ដេក​អោបថើប និង​រួមមេត្រី ដោយ​នាង​ក៏បាន​ព្រមព្រៀង​ដែរ ខណៈនោះ​ស្រាប់តែ​មិត្តភក្តិ​នាង​មក​ទាន់​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល ហើយ​ចោទថា ខ្លួន​ចាប់រំលោភ​នាង​ទៅវិញ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya