ភ្នំពេញ ៖យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ករណីជនសង្ស័យជាមុខសញ្ញា ចាស់ ធ្វើសកម្មភាពឆក់ ខ្សែក ពីនិស្សិតស្រី ម្នាក់ពេលកំពុងធ្វើដំណើរ តាមផ្លូវនោះបាន កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅ ខាងត្បូងសួនកំសាន្ដឌ្រីលែន មុខភោជនីយ ដ្ឋានម្ហូបខ្មែរ តាមបណ្ដោយផ្លូវសុរាម្រិត ភូមិ ទី២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ជនសង្ស័យម្នាក់ ដែលទើបនឹង ត្រូវដោះលែងចេញពីពន្ធនាគារ ជាប់ចោទពី បទឆក់ខ្សែក មិនទាន់បានមួយខែផងមិនកែ គំនិត បានធ្វើសកម្មភាព ឆក់ខ្សែកអ្នកដំណើរ ត្រូវបានប្រជាពលរដ្ឋនិងជនរងគ្រោះ ដេញ ចាប់ប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋាន ដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ ផ្ដន្ទា ទោសដាក់ពន្ធនាគារសាជាថ្មី ៕