ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ឈ្លោះ​គ្នា ប្ដី​ដុត​ផ្ទះ​ឆេះ​ម៉ត់​ ​

បុរស​ម្នាក់​ឈ្លោះ​គ្នា ប្ដី​ដុត​ផ្ទះ​ឆេះ​ម៉ត់​ ​

កំពង់ចាម ៖​នៅវេលា​ម៉ោង​៧​យប់ ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៣ ឋិត​ក្នុងភូមិ​សុវណ្ណមាលា ឃុំ ដូនតី ស្រុក​ពញាក្រែក ខេត្ដ​កំពង់ចាម ។ ផ្ទះ​និង​ទ្រព្យសម្បត្ដិ របស់​គ្រួសារ​មួយ​ត្រូវបាន​បុរស​ជា​ប្ដី​ដុត ឆេះ​ម៉ត់​សល់​តែ​ខោខ្លី​ជាប់​ចង្កេះ ឯ​ប្រពន្ធ សល់​តែ​សម្លៀកបំពាក់​ជាប់​នឹង​ខ្លួន ទាំង នេះ​ដោយសារ​បុរស​ជា​ប្ដី​ផឹកស្រា​ស្រវឹង ហើយ​ឈ្លោះ​ជាមួយ​ប្រពន្ធ ធ្វើ​អ្វី​ប្រពន្ធ មិនកើត ក៏​គិត​ឃើញ​វិធី​គឺ​ដុត​ផ្ទះ​ដើម្បី បន្ធូរ​កំហឹង ។
​អធិការ​ស្រុក ពញាក្រែក លោក​វរ សេនីយ៍​ត្រី ប្រាក់ ប៊ុន​ណុន បានឱ្យដឹងថា នៅ​ល្ងាច​ថ្ងៃកើតហេតុ គ្រួសារ​ ប្ដី​មានឈ្មោះ ហុង លាង​ហេង អាយុ​២៥ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហ៊ឹម សា​រ៉ួ​ន អាយុ ២៧​ឆ្នាំ ទាំងពីរ​រស់នៅ​ក្នុងភូមិ​ឃុំ​កើត ហេតុ ។ លោក​បន្ដថា នៅពេល​ឈ្លោះ ប្រកែក​គ្នា​នោះ ប្ដឹង​ខឹង​ខ្លាំងពេក​ក៏​យក ភ្លើង​ដុត​ផ្ទះ​សង​អំពី​ឈើ ប្រក់ស័ង្កសី ទំហំ  ៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ បណ្ដាលឱ្យ​ឆេះ ម៉ត់ រួម​នឹង​ទ្រព្យសម្បត្ដិ​នៅក្នុង​ផ្ទះ​គ្មាន សល់ រួមមាន​ម៉ូតូ​១​គ្រឿង​(​គុប​៥០) ក្បាល​វីស៊ីឌី​១​គ្រឿង ធុង​ទឹក​៦០​លីត្រ​មួយ ម៉ាស៊ីន​ឈូស​ទឹកកក​១ អង្ករ​១​បេ ស្រូវ ដំណើប​១​បេ អីវ៉ាន់​ចាប់ហួយ​មួយចំនួន ទៀត សរុប​ជា​ទឹកប្រាក់​មាន​ចំនួន​១​លាន ៤០​ម៉ឺន​រៀល និង​ខោអាវ សម្ភារៈ​ប្រើ ប្រាស់​​ឯទៀត​គ្មាន​សល់  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya