ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» Breaking News, ព័ត៌មានជាតិ » រដ្ឋមន្ត្រីក្រសួង​អប់រំ​ជួយសង្គ្រោះ​​គណៈ​គ្រប់គ្រង​វិទ្យាល័យ​បឹងត្របែក​ផង​ ​

រដ្ឋមន្ត្រីក្រសួង​អប់រំ​ជួយសង្គ្រោះ​​គណៈ​គ្រប់គ្រង​វិទ្យាល័យ​បឹងត្របែក​ផង​ ​

​ភ្នំពេញ​៖​វិទ្យាល័យ​បឹងត្របែក​ជា​សាលា​ធំ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ធ្លាប់​មានឈ្មោះ​ល្បី​ល្បាញ​​ទាំង​គណៈ​គ្រប់គ្រង សមត្ថភាព​គ្រូបង្រៀន និង​គុណភាព​បណ្តុះបណ្តាល​ចំណេះ​ដឹង​ដល់​សិស្សានុសិស្ស សម្រាប់​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​សង្គមជាតិ​តាំងពី​អតីតកាល​។ ប៉ុន្តែ​រៀមច្បង​ដឹកនាំ​ដែលមាន​បទពិសោធន៍​ល្អៗ ប្រកបដោយ​មនសិការ​ទាំង​​នោះ​បាន​ចូលនិវត្តន៍​អស់ និង​ជំនួស​មកវិញ​សុទ្ធតែ​មេដឹកនាំ​ដែលមាន សែស្រឡាយ​ព្រះឥន្ទ ព្រះ​ព្រហ្ម​​ដែល​ជប់​មក​សម្រាប់​ស្វែងរក​លាភសក្ការៈ​ថ្វាយ​អ​ទិ​ទេព​ជា​ម្ចាស់​ប៉ុណ្ណោះ មិន​មែន​ដើម្បី​ដឹកនាំ​អភិវឌ្ឍ​បន្ត និង​រក្សា​កិត្តិ​ស័ព្ទ​របស់​វិទ្យាល័យ​ឱ្យនៅ​គង់វង្ស​ឡើយ​។

​វិទ្យាល័យ​បឹងត្របែក​បច្ចុប្បន្ន​ដឹកនាំ​ដោយ​លោក ផេង សុវណ្ណ​រ៉ា ជានា​យក  នាយិកា​រង​ម្នាក់ និង​នាយករង​២​នាក់ គឺ​លោក​ប្រ៉ុ​ក ជិន​ថៃ លោក លី វិ​បុស និង​លោកស្រី សេង សុគន្ធា​​។ ចាប់តាំងពី​គណៈ​គ្រប់គ្រង​ថ្មី​ឡើងមក​បញ្ហា​អសមត្ថភាព​ដឹកនាំ ភាពមិន​ចុះ​សម្រុង​​គ្នា​ក្នុង​ក្បាលម៉ាស៊ីន ភាពមិន​ទទួលខុសត្រូវ មើលបំណាំ​គ្នា និង​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ជំរិត​ទារប្រាក់​ពី​សិស្ស​តាមរយៈ​ការដោះដូរ​ថ្នាក់រៀន បំបាត់​ឯកសារ​សិស្ស សិស្ស​​មិន​មក​រៀន​បាន​ឡើង​ថ្នាក់ និង​ការប្តូរ​វេន​សិស្ស​របស់​គណៈ​គ្រប់គ្រង​មួយចំនួន​បាន​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​របស់​វិទ្យាល័យ​ដាំ​ក្បាល​ចុះ​ស្ទើរ​ដល់​កម្រិត​ប្រកាសអាសន្ន​។​

​លោកគ្រូ អ្នកគ្រូ​បាន​សង្កេតឃើញថា គណៈ​គ្រប់គ្រង​វិទ្យាល័យ​ទាំងអស់​សុទ្ធតែជា​នាយក​ក្តាប់​រួម (​នាយក​ធំ​) ហាក់ដូចជា​គ្មាន​នាយករង ឬ​នាយិកា​រង​ឡើយ ពោលគឺ​គ្មាន​អ្នកណា​ស្តាប់បង្គាប់​អ្នកណា​តាម​ឋានានុក្រម​ឡើយ​។ ម្នាក់ៗ​សុទ្ធតែ​អួត​ក្អេងក្អាង​ក្នុង​ក្អម​ថា ខ្លួន​ល្អ​ត្រឹមត្រូវ បេះដូង​បរិសុទ្ធ មានចំណេះ​ជំនាញ​ពេញ​ទ្រូង ហើយ​ចង់​ផ្ទេរ​ឱ្យ​អ្នក​ជំនាន់​ក្រោយ​ដើរ​ផ្លូវ​អាក្រក់​លាក់​ក្បាល លាក់​កន្ទុយ​ដូច​ខ្លួន ទៀតផង​។

​រឿងអាស្រូវ និង​ភាព​អសកម្ម​ទាំងឡាយ​នៅក្នុង​វិទ្យាល័យ​សុទ្ធតែជា​កំហុស​នៃ​ការ​បណ្តែត​បណ្តោយ​របស់ លោកនាយក​ក្តាប់​រួម​មិនមាន​ការទទួលខុសត្រូវ មិន​ហ៊ាន​វះកាត់​រាល់​បញ្ហា​​​ដែល​កើតមាន ហើយ​ទៅ​ស៊ុំគ្រលំ​គ្នា​ដើម្បី​បាន​ចំណែក​ផល ព្រោះ​ម្នាក់ៗ​សុទ្ធ​តែមាន​ចំណុចខ្សោយ​រៀងៗ​ខ្លួន ម្ល៉ោះហើយ​ទ្រាំ​បណ្តោយ តាម​យថាកម្ម ពេល​ថ្នាក់លើ​ស្តី​បន្ទោស​​ឆ្លើយ​ដាក់គ្នា​យករួចខ្លួន​។ ការដឹកនាំ​គ្រប់គ្រង​គ្មាន​ផែនការ គ្មាន​តម្លាភាព នេះ​នៅ​រាល់​​ការប្រជុំ​រួម​ប្រចាំ​ខែម្តងៗ​បុគ្គលិក​ពុំដែល​ទទួលបាន​របាយ​ការណ៍​ចំណូល​ចំណាយ​ថវិកា​រួមការ​ទូ ទាត់​កញ្ចប់​ថវិកាបំរុង និង​សមិទ្ធផល​ថ្មីៗ​ឡើយ​។

​ភាព​បែកបាក់​គ្នា​ក្នុង​ជួរ​គណៈ​គ្រប់គ្រង​ត្រូវបាន​បុគ្គលិក​មើលឃើញថា គ្រាន់តែ​ជា​ឆាក​ល្ខោន​​ដើម្បី​សំងំ​កើប ផល​តាម​ជំនាញ​រៀងៗ​ខ្លួន និង​បំភ័ន្ត​ភ្នែក​បុគ្គលិក​តែប៉ុណ្ណោះ​។ ទាំង​នាយក​ក្តាប់​រួម ទាំង​នាយិកា​រង លោកស្រី សេង សុគន្ធា កំពុងមាន​បញ្ហា​សព្វថ្ងៃ​សុទ្ធតែជា​ធនធានមនុស្ស​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មន្ទីរ អប់រំ យុវជន និង​កីឡា រាជ​ធានី​​ភ្នំពេញ​ជ្រើសរើស​ប្រកបដោយ​ការវិនិច្ឆ័យ ដូចនេះ​គួរ​មាន​វិធី​ព្យាបាល​កុំ​បណ្តោយឱ្យ​សាច់​ស្អុយ ឬ​ដំបៅងា​វិ​វត្ត​ក្លាយទៅជា​មហារីក​។

​សកម្មភាព​ដំណើរការ​ឆ្នាំ​សិក្សា​របស់​វិទ្យាល័យ គឺជា​ឆ​ន្ទះ និង​មនសិការ​របស់​គ្រូ​ដែល​អាណិត​អាសូរ​សិស្ស និង​គោរព​ភារកិច្ច​របស់ខ្លួន​តែប៉ុណ្ណោះ បើ​សង្ឃឹមលើ​ថ្នាក់ដឹកនាំ​វិញ​ដូចជា​អូស​ឬ​ស្សី​បញ្ច្រាស​ចុង ព្រោះ​រហូត មកដល់ពេលនេះ​ដំណើរការ​សិក្សា​ជិត​មួយខែ​ទៅហើយ​នៅតែ​គ្មាន​បញ្ជី​ពិន្ទុ​សិស្ស​ដដែល​។

​ថ្នាក់ដឹកនាំ​មន្ទីរអប់រំ​រាជធានី​ភ្នំពេញ​គួរ​មាន​វិធានការ​ក្តៅ និង​ធ្វើ​អភិបាលកិច្ច​លើ​បុគ្គល​ដែលជា​អ្នកដឹកនាំ របៀបនេះ​ឱ្យបាន​ល្អិតល្អន់​ផង ហើយ​បើ​ចាំបាច់​គួរតែ​ផ្លាស់​គាត់​ទៅ​នៅ​ជិត​ថ្នាក់លើ​វិញ​ក៏​ល្អ​ដែរ ព្រោះ​ជា​ធនធាន ដែល​ថ្នាក់លើ​ស្នើ​ឱ្យមក​ដឹកនាំ​ដោយ​ទទូច​ពី​មុនមក​។ ដំណាក់កាល​កំណែទម្រង់​ស៊ី​ម្រៅ​របស់​រដ្ឋាភិបាល​អាណត្តិ ទី​៥ នេះ​គួរតែ​មន្ទីរ​អប់រំ​​យក​ចិត្ត​ទុកដាក់ និង​ផ្តល់ឱកាស​ឱ្យ​វិទ្យាល័យ​បឹងត្របែក​បាន​ស្តារ​មុខមាត់​ឡើងវិញ ព្រោះ​សព្វថ្ងៃ​ការវាយតម្លៃ​វិទ្យាល័យ​នេះ​បាន​ពិន្ទុ​សូន្យ​។

​ជុំវិញ​ការលើកឡើង​ខាងលើនេះ កាសែត​អរិយធម៌​មិនអាច​សុំ​ធ្វើការ​បកស្រាយ​ពី​អ្នក​គ្រប់គ្រង និង​អ្នក​ពាក់ ព័ន្ធ​បានទេ​នៅ​ថ្ងៃទី ២៨ តុលា ២០១៣៕ ដោយ​៖ តា​បណ្ឌិត​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya