ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ទាំងឡាយ​មើលមិនឃើញ​ថៅកែ ឆៃ លី ប្រើ​មនុស្ស​អសមត្ថភាព ​

សមត្ថកិច្ច​ទាំងឡាយ​មើលមិនឃើញ​ថៅកែ ឆៃ លី ប្រើ​មនុស្ស​អសមត្ថភាព ​

មណ្ឌលគិរី ៖ គ្រោះថ្នាក់​ចរាចរណ៍ ដ៏រ​ន្ឋ​ត់​មួយ​ធ្វើ​ឲ្យ​កុមារា កុមារី ពីរ​នាក់​បងប្អូន​ស្លាប់ និង​ម្នា​ក់រង របួស​បាក់ដៃ​បាក់ជើង គួរ​ឲ្យ​អាសូរ​បំផុត កាលពី​វេលា​ម៉ោង​៣​នឹង​៥០​នាទី​ល្ងាច ថ្ងៃទី​២៧ ខែតុលា ២០១៣ ស្ថិតនៅតាម​បណ្តោយ ផ្លូវ​ឆ្ពោះទៅ​រមណីយដ្ឋាន ទឹកជ្រោះ​ដំណាក់​ស្តេច ក្នុងភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ។​
​មន្ត្រីនគរបាល ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន នគរបាល ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ចំពោះ​ករណី​គ្រោះថ្នាក់ ចរាចរណ៍​នេះ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ហើយ​បានធ្វើ​ការឃាត់​ខ្លូន​ភ្លាមៗ​នៅនឹងកន្លែង​អ្នកបើកបរ​ដែលមាន​ឈ្មោះ សុខ រី ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ចំ​ប៉ក់ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ។​
​មន្ត្រីនគរបាល​បាន​បន្តទៀតថា រថយន្ត​បង្ក​ដែល​បុក​ម៉ូតូ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និងរ​ងរ​បូស​ធ្ងន់​នោះ ជា​រថយន្ត ដឹក​សម្ភារៈ គ្រឿងសំណង់ របស់​ថៅកែ​លក់​រឿងសំណង់​ឈ្មោះ ឆៃ លី ដែល​កាលពី​ថ្ងៃមុន​បាន​បង្ក​គ្រោះថ្នាក់ ចរាចរណ៍ បុក​រថយន្ត​របស់​ក្រុមអ្នកកាសែត​បីនាក់ ឲ្យ​រងរបួស​ធ្ងន់ ដោះស្រាយ​មិនទាន់​រួចរាល់​ផង​។​
សាក្សី​បាន​និយាយថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត កូរ៉េ​ពណ៍​ខៀវ​ពាក់​ស្លាក​លេខ 2K-3731 មួយគ្រឿង បើកបរ​យ៉ាង​លឿន​ពី ក្រុង​សែន​មនោ​រម្យ​ទៅ ភូមិ​ជ្រៃ​សែន​។ លុះ​មកដល់​កន្លែងកើតហេតុ ត្រង់​ផ្លូវបំបែក​ជា​បួន រថយន្ត​បាន បើក​រេ​ពេញ​ផ្លូវ​ទំនង​ស្រវឹងស្រា ក៏​ជ្រុល​ទៅបុក ម៉ូតូ​ជនរងគ្រោះ ម៉ាកវ៉េវ​អ៊ី​ពណ៌ ក្រហម​ពាក់ ស្លាក​លេខ
កំពង់ចាម 1C-1651 ពី​ចំហៀង ពេញទំហឹង អូស​ជាង​៣០​ម៉ែត្រ​ទាំង មនុស្ស និង​ម៉ូតូ​។​
​ជនរងគ្រោះ​មាន​ទី​១-​ឈ្មោះ ទិ​ត្យ ចាន់​បូរ​មី ភេទ​ស្រី អាយុ​១៥​ឆ្នាំ របួសធ្ងន់ ទី​២-​ឈ្មោះ​ទិ​ត្យ ចាន់​សូរិយា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ស្លាប់​។ អ្នករងគ្រោះ​ទាំង​២​នាក់​នោះ រស់នៅ​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ។
ក្រោយ​កើតហេតុ ទាំង​រថយន្ត និង​ម៉ូតូ​ត្រូវបាន សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។​
​គួររំលឹកថា ក្រុម​ឡាន​ដឹក​គ្រឿងសំណង់​របស់​ថៅកែ ឆៃ លី នេះ កាលពី​ប៉ុន្មាន​ថ្ងៃមុន​បាន​បុក​ឡាន​ក្រុម​អ្នក កាសែត​ប្រចាំ​តំបន់​នោះ ដោះស្រាយ​គ្នា​មិនទាន់​ចប់​ផង ស្រាប់តែ​ឥឡូវ​ក្រុម​ឡាន​ទាំងនោះ​បុក​ក្មេងប្រុស​ស្រី ស្លាប់​និង​របួស​បន្តទៀត​។ តើ​ហេតុអ្វី​បានជា​ថៅកែ ឆៃ លី នេះ​នៅតែ​ព្រហើន​បណ្តោយ​ឲ្យ​អ្នកបើកបរ​របៀប​ហ្នឹង បើករថយន្ត​គាត់​?
​កាលពី​ប៉ុន្មាន​ថ្ងៃមុន​សហការី​ទូរទស្សន៍ ហង្ស​មាស សហការី ទូរទស្សន៍​អប្ប​រា និង​សហការី មជ្ឈមណ្ឌល​ព័ត៌មាន ដើមអម្ពិល ៣​នាក់​រងរបួស​ធ្ងន់ ដោយ​រថយន្ត របស់​ថៅកែ​លក់ គ្រឿងសំណង់ ឆៃ លី ឥឡូវ​បុក​ក្មេងប្រុស​ក្មេងស្រី​២​នាក់ ជា​បងប្អូន​បង្កើត​បន្ថែ​ម​ទៀត ៕ ឡុង កាន់​សំនៀង​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya