ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រទេស​កម្ពុជា​-​ថៃ​ជួបប្រជុំ​ពិភាក្សា​អំពី​បញ្ហា​​ព្រំដែន​មុន​ប្រកាស​​សាលក្រម ICJ

ប្រទេស​កម្ពុជា​-​ថៃ​ជួបប្រជុំ​ពិភាក្សា​អំពី​បញ្ហា​​ព្រំដែន​មុន​ប្រកាស​​សាលក្រម ICJ

​ប៉ោយប៉ែត ៖ ប្រមុខ​ការទូត​នៃ​ប្រទេស​ទាំង​២ កម្ពុជា​-​ថៃ  គ្រោង​នឹង​ជួបប្រជុំគ្នា​ដើម្បី​ពិភាក្សា​ការងារ​មួយចំនួន​អំពី​បញ្ហា ព្រំដែន​។ នេះ​ជាការ​ជួបប្រជុំ​ថ្នាក់​ប្រមុខ​ការទូត នៅមុន​ពេលដែល​តុលាការអន្តរជាតិ​ICJ ប្រកាស​លទ្ធផល​នៃ​ការបកស្រាយ​សាលក្រម​អំពី​បញ្ហា​ប្រាសាទព្រះវិហារ​។​
​សេចក្ដី រាយការណ៍​បាន​ឲ្យ​ដឹងថា ក្រុមការងារ​ខាង​ភាគី​ប្រទេស​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ។ រីឯ​ក្រុមការងារ​ភាគី​ប្រទេស​ថៃ​វិញ ដឹកនាំ​ដោយ​ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សូ​រ៉ា​ពង្ស តូ​វី​ចាក់​ឆៃ​គល់ រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ថៃ​។​
​បើតាម​គម្រោង​គឺធ្វើឡើង​នៅ​ថ្ងៃទី​២៨ ខែតុលា ២០១៣ នា​ក្រុង​ប៉ោយប៉ែត ប្រទេស​កម្ពុជា ហើយនឹង​បន្តដំណើរ​ទៅ​ពិភាក្សាគ្នា​នៅក្នុង​ប្រទេស​ថៃ​។ យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​បាន បញ្ជាក់ថា កិច្ចប្រជុំ​នោះ​នឹង​ផ្ដោតលើ​ការអភិវឌ្ឍន៍​តំបន់​ព្រំដែន កម្ពុជា​-​ថៃ  ឲ្យ​កាន់តែ​មានការ​រីកចំរើន​ថែមទៀត អំពី​បញ្ហា
​ច្រកព្រំដែន​ថ្មី​មួយចំនួនទៀត ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ចរាចរ​ទំនិញ និង​ប្រជាជន​នៅតាម​ព្រំដែន​ក្នុង​តំបន់​នោះ​។
​អង្គ ប្រជុំ​ក៏​នឹង​ពិភាក្សា រក្សា​ឲ្យ​បាន​នូវ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅតាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​២​ផងដែរ​។ ប្រជាជន​កម្ពុជា​សង្ឃឹម​ថា ក្រោយពី​ប្រកាស​សាលក្រម ICJ អំពី​បញ្ហា​ប្រាសាទព្រះវិហារ ហើយ​ឮថា​ខាង ភាគី​ថៃ​នឹង​ផ្សាយ​បន្ត​ផ្ទា​ល់ពី​ការប្រកាស​សាលក្រម​នោះ ប្រាកដជា​ប្រជាជន​ថៃ​អស់​ចម្ងល់ ហើយ​ឈប់​ជឿ​ពួក ជ្រុលនិយម​មួយ​ក្តាប់​តូច ញុះញង់​ឲ្យ​ខូច​សម្ព័ន្ធភាព​នៃ​ប្រជាជន​ទាំង​២៕

ដោយ​៖ លី​ហ៊ាង

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya