បាត់ដំបង៖ បុរសពោះម៉ាយកូន ២ម្នាក់ បានក្លាយជាអ្នកទោសស្នេហាត្រូវនគរបាលចាប់ខ្លួន ដោយយោងទៅតាម ពាក្យបណ្តឹងរបស់អាណាព្យាបាល នារីរងគ្រោះ។
ពាក្យបណ្តឹងបានចោទប្រកាន់ថា បុរសរូបនេះបានចាប់រំលោភកូនស្រី គាត់អាយុ ១៩ឆ្នាំ កាលពីយប់ថ្ងៃទី៣ ខែតុលា បានសម្រេចរហូត ៣ដង ប៉ុន្តែជាងមួយសប្តាហ៍ក្រោយមក ទើបគាត់និងកូនស្រីមកប្តឹង ដោយអះអាងថា កូនស្រីមិនហ៊ាននិយាយ ព្រោះតែបុរសពោះម៉ាយ នោះគំរាមសម្លាប់ និងដុតផ្ទះគាត់ចោល ហើយករណីមួយនេះ បានក្លាយជារឿង ស្រីប្រកាន់ប្រុសប្រកែក។
យ៉ាងណាក៏ដោយ ជនជាប់សង្ស័យឈ្មោះ ម៉ក់ ម៉ូវ អាយុ ៣០ឆ្នាំ ពិការភ្នែកម្ខាង រស់នៅភូមិរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង បាននិយាយថា ខ្លួនទើបមាននាក់ទំនងស្នេហា ជាមួយនាងបានរយៈពេល ប៉ុន្មានខែប៉ុណ្ណោះ តាមរយៈទូរស័ព្ទ តែមិនធ្លាប់ជួបមុខគ្នាទេ ដោយសារនាងធ្វើការ នៅក្នុងក្រុងបាត់ដំបង។ ប៉ុន្តែទំនាក់ទំនងស្នេហារវាងនាង និងខ្លួនតាមទូរស័ព្ទផ្អែមល្ហែម ប្រើសុទ្ធតែពាក្យអូន-បង ដូចធ្លាប់ជួបមុខអ៊ីចឹង។
បុរសពោះម៉ាយបានបន្តថា លុះនៅថ្ងៃទី៣ ខែតុលា នាងបានមកលេងផ្ទះរបស់នាង ហើយបានទូរស័ព្ទណាត់ជួបគ្នា គ្រាដំបូងនៅរាត្រីនោះតែម្តង ហើយបានឱបថើបនាង ហើយបបួលនាងឡើងឋានសួគ៌ តែមិនបានសម្រេចទេ ដោយទីកន្លែងមិនអំណោយផល លុះយប់ជ្រៅបន្តិច ពួកគេក៏បែកគ្នាទៅ។ ក្រោយមកនាងបាន ណាត់ជួបម្តងទៀត នៅក្នុងចំការក្រោយផ្ទះនាង ហើយម្តាយនាងមកទាន់ ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង៕ ដោយ៖ នាយដន