ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បុរស​កំណាច​គ្រាន់​តែ​គេ​ឈប់​ឡាន​​ជិត​ទាត់​ធាក់​រក​បាញ់សម្លាប់​ ​

បុរស​កំណាច​គ្រាន់​តែ​គេ​ឈប់​ឡាន​​ជិត​ទាត់​ធាក់​រក​បាញ់សម្លាប់​ ​

កំពង់ចាម ៖ បុរស​វ័យ​កណ្តាល​ម្នាក់​តែមាន​ចរិត​ជា​ជនពាល​ជា​អ្នកលេង​បាន​ប្រើ​អំពើហិង្សា ទៅលើ​ជនស្លូតត្រង់​ដែល​គ្មាន​កំហុស​អ្វី​សោះ គ្រាន់តែ​រឿង​បើករថយន្ត​ទៅ​កៀក​នឹង​រថយន្ត​បុរស​អ្នកលេង​នោះ​តែប៉ុណ្ណោះ ។
ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៣​នៅលើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ចំណុច​ខាងមុខ​ផ្សារ​សួង ក្រុង​សួង ខេត្តកំពង់ចាម ។​
​ប្រជាពលរដ្ឋ​អ្នកឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​ជនបង្ក​បានមក​ចត​រថយន្ត​នៅលើ​ចិញ្ចើមផ្លូវ​មុខ​ផ្សារ​សួង រួច​ចុះទៅ​ទិញ​អីវ៉ាន់​។ ពេលនោះ​រថយន្ត​ជនរងគ្រោះ​ក៏​បើក​មក​ស្រប​ទិស គ្នា​កៀក​នឹង​រថយន្ត​ជនបង្ក ដោយ​មិនបាន​ប៉ះពារ​នឹង​រថយន្ត​ជនបង្ក​សូម្បីតែ​បន្តិច​ឡើយ ។ ពេលនោះ​ជនបង្ក​មិនបាន​និយាយ​រកហេតុ​ផល​អ្វី
​សោះ ក៏​ដើរទៅ​បើកទ្វារ​រថយន្ត​ជនរងគ្រោះ ទាញ​ជនរងគ្រោះ​ចុះ​ពីលើ​រថយន្ត​មក​ដី វាយ​ផាំងៗ ហើយ​ថែមទាំង​ឲ្យ​ជនរងគ្រោះ​លុតជង្គង់​សំពះ​ខ្លួន​ថែម​ទៀតផង ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ជនបង្ក​បាន​បោះពាក្យ​សម្តី​រក​បាញ់សម្លាប់​ជន​រង គ្រោះ​ចោល​ថែម​ទៀតផង ។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​រិះគន់​ពី​ចរិត​ព្រៃផ្សៃ របស់​បុរស
​អ្នកលេង​ថា មិន​សមជា​ជាតិខ្មែរ​នោះទេ ឫកពា​នេះ​សមជា​មនុស្ស​ព្រៃ​ទើបត្រូវ ព្រោះ​ជាតិខ្មែរ​មាន​ចរិយា​ធម៌​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​ល្អ​ណាស់ ។ ពួកគាត់​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ត្រូវតែ​រក​ចាប់ខ្លួន​ជនបង្ក​យកមក ផ្តន្ទាទោស​តាមច្បាប់​ឲ្យ​ខាងតែបាន​ផង​ទុកជា​ការព្រមាន ។​
​ប្រភព​ឲ្យ​ដឹងថា បុរស​អ្នកលេង​ខាងលើ​មានឈ្មោះ ហុង អេង អាយុ​ជាង​៤០​ឆ្នាំ រស់នៅ​ភូមិ​ខ្នា ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្តកំពង់ចាម ។ បុរស​នេះ​បើកបរ​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ចាម 2A-4696​។ ចំណែក​ជនរងគ្រោះ​ដែល​ទទួលរង​ការវាយដំ​ពី​សំណាក់​បុរស​អ្នកលេង​មិនត្រូវ​បាន ស្គាល់​អត្តសញ្ញាណ​នោះទេ និង​បើកបរ​រថយន្ត​យី​ឌុប​ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-7787 ។ ក្រោយ​កើតហេតុ​ទាំង​ជនបង្ក​និង​ជនរងគ្រោះ​បាន​បើករថយន្ត​គេច​និង​ចេញពី កន្លែងកើតហេតុ​ដោយ​ពុំមាន​អន្តរាគមន៍​ពី​សមត្ថកិច្ច​ណា​ឡើយ ។​
សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថា ជនបង្ក​ត្រូវ​បានកំណត់​មុខសញ្ញា​ថា​នៅទីណា​រួចហើយ ហេតុនេះ​សមត្ថកិច្ច​សូម​ជូនដំណឹង​ដល់​ជនរងគ្រោះ​ខាងលើ​សូម​មក​ដាក់ ពាក្យបណ្តឹង​ដើម្បី​ដាក់បន្ទុក​ជនបង្ក​យកមក​ផ្តន្ទាទោស​តាមច្បាប់ ៕

ដោយ​៖ ព្រហ្ម វិ​លៀម

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya