ភ្នំពេញ៖ លោក សូ-ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើជីក្រែងបានប្រព្រឹត្តនូវអំពើពុករលួយតាម រយៈការបិទបាំងនូវព័ត៌មានដូចជា ការចាប់បទល្មើសព្រៃឈើដែលសមត្ថកិច្ចផ្សេងបង្ក្រាបបានហើយបញ្ជូន ទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរបស់លោកដើម្បីអនុវត្តតាមផ្លូវច្បាប់នោះ។
តាមប្រភពបានឲ្យកាសែតអរិយធម៌ដឹងថា នាយផ្នែកជីក្រែងដែលគ្រប់គ្រងដោយលោកសូ-ផល្លា បានកើតមានបទល្មើសព្រៃឈើយ៉ាងអនាធិបតេយ្យបំផុតមិនត្រូវបានមេព្រៃ រូបនេះធ្វើការបង្ក្រាបឲ្យបានជោគជ័យស្របតាមគោលនយោបាយកំណែ ទម្រង់ស្ដារនូវវិស័យព្រៃឈើរបស់ប្រមុខរាជរដ្ឋាភិបាលនោះឡើយ។ ពោលគឺ លោក សូ ផល្លា នេះចាំតែទទួលផលពីសមត្ថកិច្ចផ្សេងៗដែលបង្ក្រាបបានតែប៉ុណ្ណោះ កត្តាទាំងអស់នេះនាំឲ្យមានការរិះគន់ជុំទិសចំពោះលោកមេព្រៃដែល ក្រសួងបានផ្តល់មុខងារឲ្យមកបំពេញការងារបង្ក្រាបនូវរាល់បទល្មើសព្រៃឈើ ដែលក្នុងដែនអាណាចក្ររបស់ខ្លួន។ ប៉ុន្តែលោក សូ ផល្លា បែរជាបានតួនាទី ហើយក៏រកស៊ីជា មួយពួកឈ្មួញឈើតែម្តង
ទើបមិនដែលឃើញបង្ក្រាបខ្លាចបែកឆ្នាំងបាយរបស់ខ្លួន។
សកម្មភាពនេះសូម្បីមន្ត្រីមេព្រៃថ្នាក់ក្រោមរបស់គាត់ក៏មិនពេញ ចិត្តនូវទង្វើមេរបស់ខ្លួនដែលប្រកាន់បក្សពួកលាក់បាំងព័ត៌មានចំ ពោះកូនចៅ ឃុបឃិតតែជាមួយមន្ត្រីខិលខូចចូលដៃចូលជើងជាមួយពួកឈ្មួញឈើខុស ច្បាប់។
មន្ត្រីរដ្ឋបាលព្រៃឈើផ្នែកជីក្រែងបានលួចបង្ហើបឲ្យដឹងថាលោកទទួល ស្គាល់ថាបទល្មើសព្រៃឈើពិតជាកើតមានយ៉ាងច្រើន ក៏ប៉ុន្តែលោកគ្មានសមត្ថភាពចាប់នោះទេព្រោះជាកិច្ចការរបស់នាយ ផ្នែកដែលលោកមិនឲ្យធ្វើការប៉ះពាល់ចំពោះបទល្មើសណាដែលកំពុងកើតមាននោះ។
មន្ត្រីមេព្រៃដដែលបានបញ្ជាក់ថាលោកនាយផ្នែកមិនដែលចាប់បានបទល្មើសទេ តែបើមានសមត្ថកិច្ចណាផ្សេងគេចាប់បានហើយប្រគល់ទៅទុកនៅផ្នែកនោះគឺមិន ឲ្យអ្នកកាសែតថតចុះផ្សាយទេ។
មន្ត្រីអង្គការសង្គមស៊ីវិលបានថ្លែងប្រាប់នៅព្រឹកមិញថាការលាក់ បាំងព័ត៌មានស្ដីពីចាប់ឈើរបស់លោកសូផល្លា គឺជាទង្វើមួយដែលមិនស័ក្តិសមជាមន្ត្រីមេព្រៃដែលស៊ីប្រាក់ខែរដ្ឋក្រោមឱវាទ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។ សូមថ្នាក់លើរបស់លោកសូ-ផល្លា មេត្តាពិនិត្យនូវទង្វើរបស់មន្ត្រីមេព្រៃដែលមានចរិកមិនសមគួរនេះ ឡើងវិញដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅជៀសវាងការរិះគន់ពីប្រជាពលរដ្ឋ ក៏ដូចអង្គការសង្គមស៊ីវិលផងដែរ។
លោក សូ-ផល្លា នាយផ្នែកមេព្រៃជីក្រែងដែលទទួលរងនូវការរិះគន់ជុំទិសចំពោះការ លាក់បាំងព័ត៌មាននោះ អរិយធម៌មិនអាចទំនាក់ទំនងសុំធ្វើការអត្ថាធិប្បាយជុំវិញព័ត៌មានចោទប្រកាន់នេះទេ នាល្ងាចថ្ងៃទី២៨ ខែតុលា ២០១៣ ម្សិលមិញនេះ៕ ដោយ៖ ព្រហ្ម លៀម
» ព័ត៌មានជាតិ » លោកសូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើជីក្រែងរងការរិះគន់ពីមន្ត្រីថ្នាក់ក្រោម