ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » រថយន្ត​ដឹក​ប្រេងសាំង​​បុក​ភ្នំ​ឆេះ​ក​ណ្កា​ល​ព្រៃ​នៅ​ស្រុក​អូរ​ជុំ​

រថយន្ត​ដឹក​ប្រេងសាំង​​បុក​ភ្នំ​ឆេះ​ក​ណ្កា​ល​ព្រៃ​នៅ​ស្រុក​អូរ​ជុំ​

​ខេត្តរតនគិរី៖ រថយន្ត​មួយ​បាំង​កន្លះ​ដឹកទំនិញ និង​ប្រេងសាំង​ត្រូវបាន​ភ្លើង​ឆាបឆេះ ខ្លោច​ខ្ទេច​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៣​នាក់​រងរបួស ត្រូវបាន​បញ្ជូនមក​ស​ង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​យ៉ាង​តក់ក្រហល់ ធ្វើអោយមាន​ការភ្ញាក់ផ្អើល​អ្នកធ្វើដំណើរ​នៅ​កណ្តាល​ព្រៃភ្នំ​តែម្តង​។
​    ​ហេតុការណ៍​គួរអោយ​រន្ធត់​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១ និង​៤០​នាទី ថ្ងៃត្រង់ ថ្ងៃទី​២៧ ខែតុលា​ឆ្នាំ​២០១៣ ស្ថិតនៅ​ចំណុច​ភ្នំ​កាច់ចង្កេះ ភូមិ​កាឡៃ​៣ ឃុំ​កាឡៃ ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។ សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានអោយដឹងថា រថយន្ត​មួយ​បាំង​កន្លះ​ពណ៌​ស ដឹកទំនិញ​ចាប់ហួយ មានដូចជា​អង្ករ ចំនួន​៣​បាវ ទឹកកក​១០​ដើម ប្រេងសាំង​ចំនួន​៣​ធុង​ធំៗ និង​ប្រេងសាំង​ដាក់​កាន​ចំនួន ១២​កាន  សំពីងសំពោង​ចេញពី​ក្រុង​បាន​លុង ឆ្ពោះទៅកាន់​ស្រុក​វ៉ឺ​ន​សៃ ដែល​ឆ្លងកាត់​ស្រុក​អូរ​ជុំ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​រេច​ចង្កូត​បុក​ជើងភ្នំ​ក្រឡាប់​ផ្ងារជើង ហើយក៏​បាន​ឆេះ​សន្ធោសន្ធៅ​តែម្តង​។
​មនុស្ស​២​នាក់​ក្នុងចំណោម​៣​នាក់​នៅក្នុង​រថយន្ត​បាន​ឆាបឆេះ​ស្ទើរ​ខ្លោច​ខ្លួន ចំណែក​អ្នក​បើកឡាន​រងរបួស​ស្រាល បាន​រត់​ចេញពី​រថយន្ត​ចូល​ព្រៃ​បាត់​។ សាក្សី​បាន​បន្តទៀតថា ក្រោយ​ភ្លើង​ឆេះ​មាន​រយៈពេល​ប្រហែល​1​ម៉ោង ទើប​ឃើញ​កម្លាំង​សមត្ថកិច្ច​មកជួយ​អ្នករងរបួស​ធ្ងន់ ដែល​ខំ​វា​ចេញពី​រថយន្ត​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត
​យ៉ាង​តក់ក្រហល់​។
​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​ទី​១​ឈ្មោះ កាន់ វិច្ឆិកា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជា​ម្ចាស់​ទំនិញ​យកទៅអោយ​ម៉ូយ​នៅ​ស្រុក​វ៉ឺ​ន​សៃ មាន​ទីលំនៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី ទី​២​ឈ្មោះ កាន់ សី​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ត្រូវជា​ប្អូនបង្កើត​របស់​កាន់ វិច្ឆិកា ទី​៣ ឈ្មោះ ឡែ ភេទ​ប្រុស ជនជាតិ​ឡាវ មុខរបរ​អ្នក​បើកឡាន រស់នៅ​ស្រុក​វ៉ឺ​ន​សៃ​។ ចំណែក​រថយន្ត​ឆាបឆេះ​នេះ​ពុំ​មានការ​ពន្លត់​ឡើយ ព្រោះ​សល់​តែ​គ្រោងឆ្អឹង​៕​ឡុង លីម 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya