ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​ឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍​ត្រូវ​ប៉ូលិស​ក្របួច​

ជិះ​ម៉ូតូ​ឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍​ត្រូវ​ប៉ូលិស​ក្របួច​

​សៀមរាប​៖ ជនសង្ស័យ​២​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ចំរុះ​ខេត្ត ធ្វើការ​ដេញតាម​ឃាត់ខ្លួន​បាន​ភ្លាមៗ​នៅ​ចំណុច​ផ្លូវ​ក្រវ៉ាត់​ក្រុង​មុខ (​ទា​អាំង​ឆេង​កាក់​) កាលពី​វេលា​ម៉ោង ២ រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅ​ភូមិ​ថ្មី​សង្កាត់​ស្វាយដង្គំ​ក្រុង​/​ខេត្តសៀមរាប​។ បន្ទាប់ពី​ពួកគេ​បាន​ជិះ​ម៉ូតូ​វីវ៉ា ធ្វើ​សកម្មភាព​ឆក់​កាបូប​ភ្ញៀវ​បរទេស​ជនជាតិ បៀ​ល​ហ្សិ​ច កំពុង​ជិះ​កង់​ដើរ​លំហែកាយ​តាម​ដងស្ទឹង​សៀមរាប​បានសម្រេច​។

​តាម​ប្រភពពី​សមត្ថកិច្ច នគរបាល​ចំរុះ​បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ AERTS.E.STHER ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជិះឡាន​ក្រុង​ចេញពី​បាងកក ចូលមកក្នុង​ក្រុង​សៀមរាប កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៣ ស្នាក់នៅ​ស​ណ្ឌា​គារ​អង្គរ​រី​យ៉ាណា ស្ថិតនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​

​ចំណែក​ជនសង្ស័យ​ដែល​ឆក់​កាបូប​ភ្ញៀវ​បរទេស​ទាំង​២​នាក់ នេះ​មាន​ទី​១/ ឈ្មោះ ខុន រិទ្ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ស្រុកកំណើត​នៅ​ភ្នំពេញ បច្ចុប្បន្ន​ជួល​ផ្ទះ​នៅក្រោយ​បាងកក​អាយ​វេ ម៉ូតូ​ម៉ាក វីវ៉ា ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០០៦ ពាក​ស្លាក​លេខ 1H 1093 សៀមរាប និង​ទី​២/​ឈ្មោះ ជៀម សុផល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប (​ជា​អ្នក​ឆក់​កាបូប​របស់​ភ្ញៀវ​)​។ វត្ថុតាង​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​មកវិញ​រួ​មាន កាបូបស្ពាយ សៀវភៅ​ប្រវត្តិសាស្ត្រ​មួយ​ក្បាល វ៉ែនតា​ព័​ណ​ខ្មៅ​មួយ លុយ​ដុល្លារ​៥៦​ដុល្លា និង​លុយ​បាត​៥០​បាត កាត​អ៊ី​ន​សូ​រិ​ន (​ធានារ៉ាប់រង​) ចំនួន​៣ កាត​ធានា​គារ​ចំនួន​៣ អត្តសញ្ញាណ​ប័ណ្ណសំគាល់ខ្លួន​ចំនួន​១ ម៉ាស៊ីន​អឹម​ភី​ស្រ៊ី​១ ទូរស័ព្ទដៃ ឧបករណ៍​កត់ត្រា​អេ​ឡិច​ត្រូ​និ​ច ហើយ​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya