កំពង់ស្ពឺ ៖ កាលពីថ្ងៃទី២៥ តុលា នៅក្នុងឃុំស្រង់ ស្រុកគងពិសី ហើយជនដៃដល់នោះ ក៏ជាមិត្តប្រុសរបស់នារីរងគ្រោះផងដែរ។
លោកអនុសេនីយ៍ឯក ទុយ ថេន អធិការរងនគរបាលស្រុកគងពិសី បានឱ្យដឹងថា ឃាតករដៃដល់គឺជាសង្សាររបស់នារីរងគ្រោះ ឈ្មោះ សឹម ចណ្ណារ៉ា អាយុ២២ឆ្នាំ មានទីលំនៅភូមិទួលតាសុខ ឃុំសែនដី ស្រុកសំរោងទង ។ ជននេះបានឆ្លើយសារភាពថា មូលហេតុដែលគេសម្លាប់នារីជាសង្សារ ដោយសារកាលពី៣ខែកន្លងមក ខ្លួននិងនារីរងគ្រោះបានស្រឡាញ់គ្នា ហើយនាងបានបោកប្រាស់ខ្លួន ដោយឱ្យជូនទៅភ្នំពេញ គំរោងស៊ីដាច់ម៉ូតូខ្លួនម៉ាកឌ្រីមសេ១២៥ ស៊េរី២០១២ និងប្រាក់ដុល្លារប្រមាណ១០០០ដុល្លារ ឱ្យសង្សារចាស់នាង ទើបខ្លួនមានគំនុំសម្លាប់បែបនេះ ។
ប្រភពបន្តថា កាលពីថ្ងៃទី២៣ តុលា ២០១៣ នាងចុំ យូ (នារីរងគ្រោះ) បានទូរស័ព្ទឱ្យខ្លួនទៅជួបនៅចំណុចភូមិស្រែមាន់ ដោយឃើញឱកាសល្អខ្លួនក៏នាំនាងទៅជើងភ្នំអាចម៍ទីទុយក្រេបរសជាតិ ស្នេហ៍ ហើយក៏ច្របាច់កនិងរឹតកនាងដោយខ្សែមួកស្លាប់ហើយខ្លួនក៏ត្រឡប់មក ផ្ទះវិញ ៕