ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៥ តុលា ២០១៣។ យុវជនទាំង៣នាក់នោះត្រូវគេឲ្យដឹងថា ឈ្មោះ ចិត្ត វាសនា ហៅចក់ អាយុ២២ឆ្នាំ កម្មករសំណង់ ស្នាក់នៅផ្ទះជួលសង្កាត់ស្រះចក ខណ្ឌដូនពេញ ឈ្មោះអ៊ិន រិទ្ធី ហៅអូន អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ និង ឈ្មោះផាន់ ពិសិដ្ឋ ហៅស្តាំ អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ពួកគេ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ
ខណ្ឌដូនពេញធ្វើការចាប់ខ្លួនកាលពី រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ តុលា ២០១៣ នៅចំណុចមុខផ្ទះលេខ១០Eo ផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រួចប្រគល់ឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន៕