ភ្នំពេញ ៖ កាលពីវេលា ម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅចំណុច ផ្លូវបេតុង ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដែលជាប់ពាក់ ព័ន្ទនឹងករណី គាស់ផ្ទះ ប្រជាពលរដ្ឋ មិនបានសម្រេច ។
នាយនគរបាលប៉ុស្តិ៍ បឹងទំពុន លោក ឡូ ភារម្យ បានឲ្យដឹងថា ជនសង្ស័យ២នាក់ ដែលឃាត់ខ្លួន មានឈ្មោះ ចាន់ធឿន ភេទប្រុស អាយុ១៨ ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុក កំណើតនៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងម្នាក់ទៀត ឈ្មោះ ឡុង សុជា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅ សង្កាត់ច្បារអំពៅទី២
ខណ្ឌមានជ័យ ។ ចំណែក ម្ចាស់ផ្ទះមាន ឈ្មោះ លី គួង ភេទប្រុស អាយុ ៤៤ឆ្នាំ ស្នាក់នៅកន្លែង កើតហេតុ។
ដោយឃើញ វត្ថុតាងជាក់ស្តែង សមត្ថកិច្ចក៏ឃាត់ពួកគេ យកមកកាន់ទីស្នាក់ការ ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ រួចបញ្ជូនទៅឃុំបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ រង់ចាំបញ្ជូនបន្តទៅ តុលាការផ្តន្ទាទោស តាមច្បាប់ ៕
» ព័ត៌មានជាតិ » ប៉ូលិសចាប់សង្ស័យកាត់សោផ្ទះ ប្រជាពលរដ្ឋ