ភ្នំពេញ: កាលពីថ្ងៃទី២៥តុលា កម្មករប្រមាណ ៣០០ នាក់លើកម្មករសរុបជាង ៦ ពាន់នាក់ បានបន្តធ្វើកូដកម្មនៅមុខរោងចក្រ ដែលស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ខណៈពេលជាមួយគ្នានោះ កម្មករច្រើនពាន់នាក់ទៀត នៃរោងចក្រមួយនេះ កំពុងធ្វើការងារជាធម្មតា។
ចំណែកទីតាំងទីពីរ គឺនៅសិប្បកម្មកាត់ដេរ សុងមីន។ មានកម្មករប្រមាណ ២០០ នាក់បានបន្តធ្វើកូដកម្មដែលកើតមានតាំងពីថ្ងៃ១៨តុលា។ សិប្បកម្មនោះ ស្ថិតនៅផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ កម្មករបានចែកវេនគ្នាដេកយាមនៅមុខរោងចក្រ ខ្លាចថៅកែជញ្ជូនអីវ៉ាន់រត់៕