ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ឡាន​ពន្លះ​ម៉ូតូ​ខ្ទេច ២​គ្រឿង របួសធ្ងន់​ស្រាល ២​នាក់​ ​

ឡាន​ពន្លះ​ម៉ូតូ​ខ្ទេច ២​គ្រឿង របួសធ្ងន់​ស្រាល ២​នាក់​ ​

ភ្នំពេញ ៖   កាលពី​វេលា​ម៉ោង ១១​យប់ ថ្ងៃទី​២៥ តុលា ២០១៣ នៅ​ចំណុច​ផ្លូវ​លេខ​៥១ កែង​ផ្លូវ​លេខ​២៩៤ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។  បុរស ២​នាក់ បាន​របួសធ្ងន់​ស្រាល ខណៈដែល​ពួកគេ​ជិះ​ម៉ូតូ ២​គ្រឿង ផ្សេងគ្នា ក៏ត្រូវ​រថយន្ត​ឡិច​ស៊ី​ស ១​គ្រឿង បើក​បុក​រះ​យ៉ាង​ពេញទំហឹង រួច​រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់​តែម្តង​។
​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស ២​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង ១​គ្រឿង ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប៊ិច និង ១​គ្រឿង​ទៀត ម៉ាក​អាយ​ខុន ពណ៌​ត្រួយ​ចេក ដោយ​ជិះ​ធ្វើដំណើរ​តាមផ្លូវ​លេខ​២៩៤ ទិសដៅ​ពី​កើ​តទៅ​លិច​ស្របគ្នា លុះដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត ១​គ្រឿង ម៉ាក​ឡិច​ស៊ី​ស​៤៥០ មិន​ស្គាល់​ស្លាក​លេខ
ដែល​បើក​តាមផ្លូវ​លេខ​៥១ ទិសដៅ​ពី​ត្បូង​ទៅ​ជើង បាន​ជ្រុល​បុក​រះ​ម៉ូតូ ២​គ្រឿង​នោះ ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​ម៉ូតូ​ដួល​គរ​លើ​គ្នា​រង​ការខូចខាត ចំណែក​ម្ចាស់​ម៉ូតូ ២​នាក់ រងរបួស​ធ្ងន់​ស្រាល ហើយ​រថយន្ត​បង្ក​បាន​បើក​រត់​គេចខ្លួនបាត់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya