ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » គប់​ដំបូលផ្ទះ​អ្នកស្រុក​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់ ដោយសារ​ក្មេង​ទំនើង​ ​

គប់​ដំបូលផ្ទះ​អ្នកស្រុក​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់ ដោយសារ​ក្មេង​ទំនើង​ ​

បន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​ប្រមាណ ១០​យប់ ថ្ងៃទី​២៥ តុលា ២០១៣ នៅលើ​ផ្លូវ​បេតុង​ក្នុង​វត្ត​សូរិយា​រាម ហៅ​វត្ត​ថ្មី ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត មាន​ក្រុម​ក្មេង​ទំនើង​មួយក្រុម​ជិះ​ម៉ូតូ ៥ ទៅ ៦​គ្រឿង មាន​គ្នា​ប្រហែល ១០​នាក់ ប្រដាប់​ដោយ​ដុំថ្ម កាំបិត ដែក នាំគ្នា​គប់​ដំបូលផ្ទះ​អ្នកស្រុក​មួយ​គ្រួសារ​ឈ្មោះ
ហៀ​ង ឆឺ​យ ភេទ​ស្រី អាយុ ៥៤​ឆ្នាំ ដែលមាន​ផ្ទះ​នៅជាប់​របង​វត្ត បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​។​
​ទោះជា​យ៉ាងណា គេ​ឃើញ​សមត្ថកិច្ច​នគរបាលរ​ដ្ឋ​បាល​ប៉ុស្តិ៍​សង្កាត់​ប៉ោយប៉ែត បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ប្រមូល​វត្ថុតាង ហើយដោយ​ក្រុម​បង្ក​បើក​ម៉ូតូ​គេច​អស់ សមត្ថកិច្ច​បាន​ណែនាំ​ឲ្យ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ទៅកាន់​ប៉ុស្តិ៍​រដ្ឋ បាល​ដាក់​ពាក្យបណ្ដឹង​នៅ​ថ្ងៃស្អែក ដើម្បី​ឲ្យ​សមត្ថកិច្ច​បើក​ការស្រាវជ្រាវ​រក​ក្រុម​ក្មេង​ទំនើង​ទាំង នោះ​៕
​សម្បត្តិ សីហា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya