ប៉ោយប៉ែត ៖ កាលពីវេលាម៉ោង ៦ និង ១០នាទី ល្ងាចថ្ងៃទី២៥ តុលា ២០១៣ នៅចំណុចផ្លូវដើមពុទ្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ប្តីប្រពន្ធ ២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនបានភ្លាមៗ ខណៈដែលបុគ្គលិកអង្គការ CHO ម្នាក់ បានចោទប្រកាន់ថា ពួកគាត់បានលួចលុយប្រមាណជា ៣លានរៀល ខណៈដែលបុរសនោះ កំពុងជាប់និយាយទូរស័ព្ទ ដែលហេតុការណ៍ចាប់ឃាត់ខ្លួននេះ ។
បុរសដែលបាត់លុយនោះ ពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ គ្រាន់តែប្រាប់ថា ជាបុគ្គលិកនៅអង្គការ CHO ចំណែកប្តីប្រពន្ធ ២នាក់ ដែលជាប់ចោទលួចលុយ ត្រូវបានសមត្ថកិច្ចប៉េអឹមបញ្ជូនទៅទីស្នាក់ការអាវុធហត្ថក្រុង ប៉ោយប៉ែត ដើម្បីធ្វើការសួរនាំ៕