ភ្នំពេញ ៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ នៅ ចំណុចផ្ទះល្វែងតាមបណ្ដោយផ្លូវភ្នំពេញហាណូយស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ម្ចាស់ផ្ទះដែលចោរលួចគាស់ផ្ទះយក ម៉ូតូ និងទ្រព្យសម្បត្ដិនោះឈ្មោះ សែន មុន្នី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើក ហាងអ៊ុតសក់នៅផ្ទះយីហោចាន់ថន ។
នៅម៉ោង៣ទៀបភ្លឺលោក បានជិះរថយន្ដចេញទៅ លុះដល់ម៉ោង ប្រហែលជា៨ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៣ប្រជាពលរដ្ឋរស់នៅក្បែរគ្នាបាន ទូរស័ព្ទប្រាប់ថា ក្រុមចោរលួចគាស់ផ្ទះយក អីវ៉ាន់អស់ លោកក៏ត្រឡប់មកវិញស្រាប់ តែបាត់អីវ៉ាន់មានតម្លៃនៅក្នុងផ្ទះ ។ ពេលនោះលោក ក៏បានរាយការណ៍ទៅសមត្ថកិច្ចដើម្បី មកពិនិត្យ និងកំណត់មុខសញ្ញាដើម្បីស្វែង រកចាប់ខ្លួនក្រុមចោរទាំងនោះ ៕