ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ស្ដ្រី​ម្នាក់​វាយ​ធ្វើបាប​​ប្រើ​ហិង្សា​លើ​កូន​ឈ្នួល​ជាំ​ពេញ​ខ្លួន​ ​

ស្ដ្រី​ម្នាក់​វាយ​ធ្វើបាប​​ប្រើ​ហិង្សា​លើ​កូន​ឈ្នួល​ជាំ​ពេញ​ខ្លួន​ ​

ភ្នំពេញ  ៖  កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៣ ។ ប្រភព ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ស្ដ្រី​ដែល​វាយដំ​និង​ធ្វើ​ទារុណកម្ម​លើ​កូនឈ្នួល​របស់ខ្លួន​មានឈ្មោះ នុត សុភ័ក្ដ្រ អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ប្រហិត​នៅ​ផ្សារ​គីឡូ​លេខ​៤ ស្នាក់នៅ​ផ្ទះជួល​លេខ​១១៧ បន្ទប់​លេខ​១៤ ផ្លូវ​លេខ​១៣៨ ក្រុម​៨ ភូមិ​២ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រីឯ​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ ឌួង សូរ អាយុ​១៥​ឆ្នាំ ស្នាក់នៅ​ជាមួយ​ស្ដ្រី​ខាងលើ ត្រូវជា​បងប្អូនជីដូន​មួយ​នឹង​គ្នា​។​
​បច្ចុប្បន្ន ស្ដ្រី​ដែល​ប្រើ​អំពើហិង្សា​លើ​ក្មេងប្រុស​ខាងលើ​ត្រូវ​ឃាត់ខ្លួន សាកសួរ​នៅ​ប៉ុស្ដិ៍​ទឹកល្អក់​ទី​១ ដើម្បី​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya