បាត់ដំបង ៖ នៅរសៀលថ្ងៃទី២៥ តុលា ២០១៣នេះ បន្ទាប់ពីត្រូវចាប់ខ្លួន ដោយសង្ស័យថា បានប្រើដាវសាម៉ូរ៉ៃស្ទាក់កាប់យុវជនម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ ។
មន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបាន ឱ្យដឹងថា ជនសង្ស័យទាំងនោះ ១-ឈ្មោះ ចន រដ្ឋា ហៅតឿ អាយុ២៥ឆ្នាំ និង២-ឈ្មោះ ទុំ សំណាង អាយុ១៧ឆ្នាំ ពួកគេរស់នៅក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
ជនដៃដល់នេះ មានបក្សពួក៣នាក់បានប្រើដាវសាម៉ូរ៉ៃ២ដើម ស្ទាក់កាប់ប្រហារទៅលើយុវជន២នាក់ កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ តុលា នៅមុខវត្តពោធិ ក្នុងភូមិសង្កាត់ខាងលើ បណ្តាលឱ្យយុវជនឈ្មោះរ៉ន ដប អាយុ២២ឆ្នាំ របួសធ្ងន់ និងឈ្មោះណាត សុភ័ក្រ អាយុ២៧ឆ្នាំ រត់រួច គ្រាដែលកំពុងជិះកង់ ។ បន្ទាប់ពីបង្កហិង្សា
ជនដៃដល់បានជិះម៉ូតូរត់គេចខ្លួន លុះក្រោយមកទើបសមត្ថកិច្ចតាមចាប់ខ្លួនបាន២នាក់ ។ទោះជាយ៉ាងណាជុំវិញការឃាត់ខ្លួនក្មេងទំនើង ទាំង២នាក់ខាងលើនេះ តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មានមន្ត្រីក្រសួងមហាផ្ទៃម្នាក់បានទូរស័ព្ទអន្តរាគមន៍មិនឈប់ឈរទេ ដោយប្រើពាក្យសម្តីហាក់មើលស្រាលកម្លាំងសមត្ថកិច្ច និងជនរងគ្រោះបំផុត ៕