បាត់ដំបងៈ កាលពីវេលាម៉ោង ០០.៣០នាទី រំលងអាធ្រាត្រ ចូលថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០១៣ នៅតាមដងផ្លូវ មុខសណ្ឋាគារ ប្រេស៊ីដង់ ស្ថិតក្នុងភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ ដំបង នាំយកទៅការិយាល័យ ជំនាញសាកសួរ និងឈាន ទៅឆែកឆេរផ្ទះ ចំនួន២កន្លែង ទៀតនៅព្រឹកថ្ងៃដដែល ទើបដឹងថា បក្ខពួកជន សង្ស័យម្នាក់ទៀត បាន
យកកាំភ្លើងខ្លី១ដើម គេចខ្លួនបាត់ ។
លោកវរសេនីយ៍ត្រី ខៀវ ឈឿត នាយស្តីទីការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ អៀង សុខឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ផ្ទះលេខ៣០៣ ក្រុមទី១២ ភូមិវត្តរំដួល សង្កាត់ចំការសំរ៉ោង ក្រុងបាត់ដំបង ។ បន្ទាប់ពីជនសង្ស័យ បានឆ្លើយសារភាពហើយ លោកស្នងការ ស ថេត បានបញ្ជាឲ្យការិយាល័យ ជំនាញកសាង សំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យនិងវត្ថុតាង ដែលរឹបអូសបានទៅតុលាការ ខេត្ត ដើម្បីចាត់ការ បន្តតាមច្បាប់ ៕