ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ដេកស្លាប់​​ក្បែរ​អង្រឹង​មុខផ្ទះ​អ្នកជិតខាង ​

បុរស​ម្នាក់​ដេកស្លាប់​​ក្បែរ​អង្រឹង​មុខផ្ទះ​អ្នកជិតខាង ​

បាត់ដំបង ៖​ការភ្ញាក់ផ្អើល​នេះ​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣ នៅក្នុង​ក្រុមទី​១ ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។ អ្នកភូមិ​ប្រទះឃើញ​បុរស​ម្នាក់​អតីត​ជា​យោធា ដេក​ផ្កាប់មុខ​ស្លាប់​នៅក្បែរ​អង្រឹង មុខផ្ទះ​អ្នកជិតខាង សមត្ថកិច្ច​សន្និដ្ឋានថា ការស្លាប់​នេះ​បណ្តាលមកពី​មាន​ជំងឺ​ប្រចាំកាយ ទើប​ខ្យល់គ​ធ្លាក់​ពី
​អង្រឹង​ស្លាប់ មិនមែនជា​រឿង​ឃាតកម្ម​ឡើយ ។
​លោក  អាត់ រី នគរបាល​បច្ចេកទេស​និង​កោសល​វិច័យ​ក្រុង​បាត់ដំបង បានអោយដឹងថា បុរស​ដែល​ស្លាប់​មានឈ្មោះ សួង មាលា អាយុ​៤២​ឆ្នាំ អតីត​ជា​យោធា​ទ័ពអាកាស មាន​ជំងឺ​ប្រចាំកាយ មាន​ទីលំនៅ​មិន​ពិតប្រាកដ ហើយ​សព​មាន​ភិនភាគ​ស្លៀក​ខោខ្លី អត់​ពាក់អាវ និង​នៅ​ជិត​សព​មាន​ដប​ថ្នាំ និង​សម្បក​ថ្នាំពេទ្យ ។ ជនរងគ្រោះ​ធ្លាប់​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយរយៈ​ដែរ តែ​មិន បាន​ធូរស្បើយ​ទេ ។ មាន​ប្រពន្ធ​និង​កូន​៣​នាក់ បាន​លែងលះគ្នា
​ដាច់ស្រេច​អស់​ពេល​៣​ឆ្នាំ​មកហើយ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya