ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ ជាមួយនិងការដាក់ញត្តិចុងក្រោយគេនៅស្ថានទូតចិន ដែលគេដឹងថា ជាប្រទេសមានទំនាក់ទំនងស្អិតល្មួតជាមួយរាជ រដ្ឋាភិបាលកម្ពុជា គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។
ការដង្ហែញត្តិរបស់គណបក្សសង្គ្រោះជាតិរយៈពេល៣ថ្ងៃនេះ បានប្រព្រឹត្តទៅដោយល្អប្រសើរមិនបង្កឲ្យមានអំពើ ហិង្សា ឬបាតុភាពណាមួយកើតឡើងនោះឡើយ ដោយមានការសហការ និងអន្តរាគមន៍គ្នាបានយ៉ាងល្អរវាងក្រុម បាតុករ មេដឹកនាំបាតុករ អាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងរាជធានីភ្នំពេញ។
ក្បួនដង្ហែញត្តិរបស់គណបក្សសង្គ្រោះជាតិ បានបញ្ចប់នៅវេលាម៉ោង ១២ថ្ងៃត្រង់ ជាមួយនិងការដាក់ញត្តិចុង ក្រោយគេនៅស្ថានទូតចិន ដែលជាប្រទេសមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងដោយ គណបក្សប្រជាជនកម្ពុជា ហើយក្រុមបាតុករទាំងអស់ ក៏បានដើរក្បួនត្រឡប់ទៅកាន់ទីលានប្រជាធិបតេយ្យវិញ
ជាមួយការនឿយហត់ជាខ្លាំង។
ការដង្ហែញត្តិថ្ងៃចុងក្រោយនេះ ក៏បានបណ្តាលឲ្យបាតុករមួយចំនួន បានដួលសន្លប់ដោយសារមិនទ្រាំជាមួយការ ដើរលើចម្ងាយផ្លូវដ៏ឆ្ងាយ និងកម្តៅថ្ងៃដ៏សែនក្តៅ។
ជាមួយនិងការដង្ហែញត្តិនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣នេះ បណ្តាផ្លូវជាច្រើនដែលក្បួនបាតុកម្មបានឆ្លងកាត់ នោះ បង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង៕