ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក សឿង វ៉ាន់ នាយកវិទ្យាល័យ ហ៊ុនសែនកំពង់ចាម មានអំណាចយកលុយពីសិស្សម្នាក់៦៥ដុល្លា ថ្លៃចុះឈ្មោះចូលរៀន ប្រឆាំងគោលនយោបាយរាជរដ្ឋាភិបាល​  ||     មន្ត្រី​មន្ទីរ​វប្បធម៌​ខេត្តស្ទឹងត្រែង ប្រតិកម្ម​និង​គម្រោង តែងតាំង​ប្រធាន​មន្ទីរ​ថ្មី ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ក្រសួង​វប្បធម៌​រង់​ការ​ចោទថា សមគំនិត​  ||     ឡាន​សាំ​យ៉ុង​នឹង​បា​ឡែ​ន រាប់រយ​គ្រឿង​ដឹកជញ្ជូន​ឈើប្រណិត​ទៅ​វៀតណាម អត់​ឃើញ​សមត្ថកិច្ច​បង្ក្រាប​  ||     លោក ឌួង​ឆាយ សា​វុ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​កំពុង​ត្រូវប៉ាន់ ដោយ​ឲ្យ​កូនចៅ​ចាំ នៅ​ស្នាក់ការ​កំពោ​ត​គយ ជា​អ្នក​ប្រមូលប្រាក់​ឲ្យ?​  ||     ប្រជាពលរដ្ឋ​ប្រមាណ​ជាង៥០នាក់ ផ្ទុះ​តវ៉ា​រារាំង មិន​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​មិត្ត​ហ្វូ​ន តំឡើង​បង្គោល​អត់​តែ​ន​  ||   

» ព័ត៌មានជាតិ, សិល្បៈ-កម្សាន្ត » វិ​រ​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ដណ្តើមបាន​មេដាយមាស

វិ​រ​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ដណ្តើមបាន​មេដាយមាស

(កូ​ឡា​ឡាំ​ពួរ)៖ វិ​រ​កីឡាការិនី​តេ​ក្វាន់​ដូ​កម្ពុជា ស៊ន សៀវ​ម៉ី ស៊ន សៀវ​ម៉ី ឈ្នះ​មេដាយមាស​មួយគ្រឿង​ទៀតហើយ ជូន​កម្ពុជា​ក្រោយពី​វាយ យកឈ្នះ​កីឡាការិនី​មកពី​ហ្វីលីពីន ក្នុង​ការប្រកួត​វិញ្ញាសារ​តៃ​ក្វាន់​ដូ​វគ្គ​ផ្តាច់​ព្រ័ត​ក្នុង​ព្រឹ​ត្ត​ការណ៍​ស៊ី​ហ្គេម ឆ្នាំ២០១៧។

ស៊ន សៀវ​ម៉ី ដែល​តំណាង​ឲ្យ​កម្ពុជា​ទទួលបាន​មេដាយមាស បន្ទាប់ពី​ឈ្នះ​កីឡាការិនី​មកពី​ហ្វីលីពីន​ក្នុង​លទ្ធផល ១៣-៦ ។

ស៊ន សៀវ​ម៉ី នឹងធ្វើ​ការប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៧៣គីឡូក្រាម​ដែលមាន​អត្ត​ពលិកម​ក​ពី៤ប្រទេស​ប៉ុណ្ណោះ​រួមមាន ឡាវ ហ្វីលីពីន កម្ពុជា និង​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ដែល​ធ្វើការ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ឡើងទៅ។ម្ចាស់​មេដាយមាស​កីឡា​តេ​ក្វាន់​ដូ​ប្រចាំ​ទ្វីបអាស៊ី​ឆ្នាំ២០១៣រូបនេះ ស៊ន សៀវ​ម៉ី បាន​ផ្តួល​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ដោយ់​ពិន្ទុ ដាច់​ដោយ​លទ្ធផល ១៤ ទល់នឹង ៣ដើម្បី​ឡើងទៅ​ជួប​កីឡាការិនី​ហ្វីលីពីន ដែល​បាន​យកឈ្នះ​ឡាវ ក្នុង​វគ្គ៤នាក់​ដូច គ្នា។

គួរ​បញ្ជាក់ថា កីឡា SEA Games កម្ពុជា ដណ្តើមបាន​មេដាយ មាស ៣ ប្រាក់ ២ សំរឹទ្ធ ១២ ធ្វើ​ឲ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី៨ ក្នុង១១ ប្រទេស​ចូលរួម៕

 

Copyright © 2010-2017 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya