ភ្នំពេញ ៖ កាលពីម៉ោង១៩ និង៣០នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ត្រង់ចំណុចខាងលិច ស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
មុនពេលកើតហេតុ គេឃើញយុវជន២នាក់ ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BY-4780 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់មានរថយន្ត មិនស្គាលម៉ាកមួយគ្រឿង ធ្វើដំណើរស្រប់ទិសគ្នាហើយបានកៀរ បណ្ដាលឲ្យដួល រងរបួស ហើយរថយន្តបង្ក បានបើក
រត់បាត់ ៕