ភ្នំពេញ៖ នៅវេលាម៉ោង ១០ព្រឹកថៃទី២៥ ខែ តុលា ឆ្នាំ២០១៣ លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ និង លោក កឹម សុខា ជាអនុប្រធាន រួមនិង ក្រុមបាតុកររបស់ខ្លួន បានបន្តដំណើរយកញត្តិទៅដាក់នៅស្ថានទូតជប៉ុន។
ញត្តិរបស់គណបក្សសង្គ្រោះជាតិ បានដាក់ជូនស្ថានទូតជប៉ុនហើយ នៅវេលាម៉ោង ១០ និង៣១នាទីព្រឹកថ្ងៃដដែលនេះ។ ការដង្ហែក្បួននេះ មិនឧបស័គ្គ ឬបាតុភាពអ្វីនោះទេ គឺបានដំណើរការទៅយ៉ាងល្អប្រសើរ។
បន្ទាប់ពីដាក់ញត្តិឲ្យមន្ត្រីស្ថានទូតជប៉ុន លោក សម រង្ស៊ី និង លោក កឹម សុខា នឹងបន្តដឹកនាំក្បួនដង្ហែញត្តិទៅប្រគល់ជូនស្ថានទូតឥណ្ឌូនេស៊ី៕