ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​ចេញ​ពី​ធ្វើការ​ទៅបុក​ឆ្កែ​របួស​3​នាក់​ ​

ជិះ​ម៉ូតូ​ចេញ​ពី​ធ្វើការ​ទៅបុក​ឆ្កែ​របួស​3​នាក់​ ​

ក្រចេះ ៖ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣ ក្នុងភូមិ​រកា​កណ្តាល សង្កាត់​រកា​កណ្តាល ក្រុង​ក្រចេះ ខេត្តក្រចេះ​។​
​នាយប៉ុស្តិ៍ សង្កាត់​រកា​កណ្តាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំងបី​នាក់ ត្រូវបាន​គេ ស្គាល់​ថា ១.​ឈ្មោះ សូរ ឈុន​នី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​តា​មួន ឃុំ​គរ ស្រុក​ព្រៃឈ ខេត្តកំពង់ចាម ជា​អ្នក​ឌុប បាន​រងរបួស​ធ្ងន់​, ទី ២.​ឈ្មោះ វ៉ន តុល អាយុ​២៣​ឆ្នាំ និង​ទី​៣.​ឈ្មោះ សៀង ស៊ារ អាយុ​២១​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ព្រៃ​ចារ ឃុំ​ព្រៃ​ចារ ស្រុក​ជើងព្រៃ
ខេត្តកំពង់ចាម  រងរបួស​ស្រាល ជនរងគ្រោះ​ទាំងបី​នាក់​ខាងលើ​បានមក​ស្នាក់នៅ បណ្តោះអាសន្ន ក្នុងស្រុក​ឆ្លូង និង​បាន​ធ្វើជា​ជាងសំណង់​នៅក្នុង​ខេត្តក្រចេះ​។​
​សាក្សី​ឃើញ​ហេតុការណ៍​និយាយថា នៅ​ពី វេលា​ម៉ោង​កើតហេតុ​ខាងលើ ជន​រង គ្រោះ​ទាំងបី​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ ខណៈដែល​ម៉ូតូ​កំពុងតែ​ល្បឿន​លឿន​ក៏បាន​ជ្រុល​ទៅបុក​សត្វ​ឆ្កែ​មួយ​ក្បាល​ដែល​រត់​ឆ្លងផ្លូវ ហើយក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ  បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល​ទាំងបី​នាក់
​តែម្តង ៕ ឌឹ​ម សឿន

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya