ព្រះសីហនុ ៖ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ។
បុរស អ្នករកស៊ីដុតធ្យូងនៅក្នុងស្រុកកំពង់សិលាខេត្តព្រះសីហនុ ម្នាក់ បានយកប៊ីដុងសាំងមកចាក់បង្កាត់ភ្លើងឡធ្យូង ត្រូវបានភ្លើងឆាបឆេះពេញខ្លួន ស្ទើរស្លាប់ស្ទើររស់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព និងបញ្ជូនបន្ត ទៅសង្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។
គ្រួសារជនរង គ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អឹម រាំ អាយុ៦១ឆ្នាំ រស់នៅភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ៕