ភ្នំពេញ៖ កាលពីវេលាម៉ោង១និង៣០ នាទីរំលងអាធ្រាត្រ ឈានចូល ថ្ងៃ ទី២៥ ខែតុលា ឆ្នាំ ២០១៣ ។ បុរស៣នាក់ត្រូវ រងរបួសធ្ងន់ធ្ងរ ខណៈពួកគេជិះម៉ូតូធន់ធំ មួយគ្រឿងឌុបគ្នាក្នុង ល្បឿងយ៉ាងលឿនបាន ជ្រុលចង្កូតម៉ូតូ ទៅបុកគូទរ៉ឺម៉កម៉ូតូកង់បីដឹកបន្លែ ចំពីក្រោយពេញទំហឹង ត្រង់ចំណុចស្ដុបបូកគោ តាមបណ្ដោយ ផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញបុរស ៣នាក់ជិះ ម៉ូតូធន់ធំ មួយគ្រឿង ធ្វើដំណើរតាម បណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែ ជ្រុលល្បឿនម៉ូតូ ទៅបុកគូទរ៉ឺម៉កម៉ូតូកង់បី ពីក្រោយពេញយ៉ាងទំហឹង បណ្តាល
ឲ្យដួល រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្ត សាមុយដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូ ត្រូវ រងការខូចខាត ៕
» ព័ត៌មានជាតិ » ជិះម៉ូតូធន់ធំ បុករ៉ឺម៉កម៉ូតូកង់បី បណ្តាលឲ្យ រងរបួសធ្ងន់ធ្ងរ