ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ត្រូវបានតំណាងអយ្យការលោកស្រី ស៊ឺ វណ្ណី បានសម្រេចចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ដហើយបញ្ជូនសំណុំ រឿងទៅកាន់ចៅក្រមស៊ើបសួរដើម្បី ចាត់ការបន្ដតាមនីតិវិធី ។
ឈ្មោះ ឆយ រតនៈ អាយុ៣៣ឆ្នាំស្នាក់ នៅផ្ទះជួលលេខ១០៧ ផ្លូវ២៧១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមនបានឆ្លើយ ចំពោះមុខសមត្ថកិច្ចឱ្យដឹងថា ខ្លួនពិត ជាបានទៅប្រមូលប្រាក់ពីអតិថិជនរបស់ក្រុមហ៊ុន ATS CambodiaBit ប្រាកដ មែន ហើយខ្លួនមិនបានយកប្រាក់ទាំង នោះមកប្រគល់ឱ្យក្រុមហ៊ុនទេគឺមាន ចំនួន៣លើកសរុបទឹកប្រាក់២៧.៨៥៩ ដុល្លារ ៕