ព្រះសីហនុ ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ នៅ ផ្ទះលក់សៀវភៅមួយកន្លែង ស្ថិតក្នុងក្រុម៧ ភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្ដព្រះសីហនុ ។
នគរបាល ក្រុងព្រះសីហនុបានឱ្យដឹងថា ជនសង្ស័យជាចោរដែលប្រជាពលរដ្ឋ ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចឈ្មោះវី ជីវ័ន្ដ អាយុ១៩ឆ្នាំ គ្មានទីលំនៅ និង មុខរបរពិតប្រាកដ ។ មន្ដ្រីនគរបាលដដែលបានឱ្យដឹងដែរ ថា រីឯម្ចាស់ផ្ទះមានឈ្មោះសៅ វណ្ណ ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិ- សង្កាត់កើតហេតុខាងលើ ។
ម្ចាស់ផ្ទះបានប្រាប់ថា ជនសង្ស័យបាន លួចយកកាបូបស្ពាយពណ៌ដីលាយឈាម ជ្រូកមួយដែលនៅក្នុងកាបូបមានលុយ ចំនួន៨០ដុល្លារ ទូរស័ព្ទដៃ១គ្រឿង និង នេមខាតធនាគារ១សន្លឹក ។ ប៉ុន្ដែនៅ ពេលចាប់ខ្លួនជនសង្ស័យបានសម្ភារ ទាំងអស់នេះត្រូវសមត្ថកិច្ចរឹបអូសប្រគល់ មកឱ្យគាត់ (ម្ចាស់ផ្ទះ) វិញហើយ ៕