ខេត្ដតាកែវ ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៣ ផ្អែកតាមវត្ថុតាងនានាដែល ជាប់ពាក់ពន្ធ័នឹងឃាតកម្មដ៏ឃោរឃៅ ដែលបានរកឃើញនៅក្នុងផ្ទះជនសង្ស័យជាមនុស្សគ ។
ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ តាកែវ ឈ្មោះ សួស សិត ភេទប្រុស អាយុ២១ឆ្នាំ ជាមនុស្សគ រស់នៅភូមិកញ្ចាង ឃុំស្លា ស្រុកសំរោងដែលបាន ឃាត់ខ្លួននៅផ្ទះរបស់គេ ។
ប្រភពពី មន្ដ្រីនគរបាលបានបន្ដថា នៅពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ច បានដកហូតលុយមួយចំនួន កាំបិត ដែលសង្ស័យថា ជនសង្ស័យបានចាក់ជន រងគ្រោះព្រមទាំងខោអាវមួយកំប្លេមាន ប្រឡាក់ឈាម ។ ក្រៅពីវត្ថុតាងខាងលើ នេះគឺនៅមានស្បែកជើងមួយគូទៀតជា របស់ជនសង្ស័យដែលទុកចោលនៅ កន្លែងកប់សពជនរងគ្រោះ
ទៀតផង ។
គួររំលឹក ថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ លោកតាឈ្មោះ ចាប ទូច អាយុ៧៨ឆ្នាំ រស់នៅភូមិដកពរ ឃុំរវៀង ស្រុកសំរោងត្រូវជនមិនស្គាល់មុខសម្លាប់ រួចយកសាកសពទៅកប់នៅខាងជើង វិហារភ្នំជីសូរ គ្រាដែលជនរងគ្រោះទៅ កាន់សីលសំណាក់ធម៌នៅអាស្រមរបស់ គាត់លើកំពូលភ្នំជីសូរនោះ ។
ក្នុង ករណីឃាតកម្មនេះសមត្ថកិច្ច បានសន្និដ្ឋាននាពេលកូនចៅរកឃើញ សាកសពថា ជនរងគ្រោះត្រូវគេសម្លាប់ ប្លន់យកទ្រព្យសម្បត្ដិព្រោះបើតាមការ អះអាងរបស់ក្រុមគ្រួសារគឺជនរងគ្រោះ ពេលឡើងទៅសុំសីលមានជាប់លុយ ចិញ្ចៀន និងទូរស័ព្ទដៃផងដែរ ៕