ភ្នំពេញ ៖ កាលពីវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ នៅតាមបណ្ដោយផ្លូវសហព័ន្ធក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ក្មេងទំនើង២នាក់ដែលគេ ស្គាល់ថាជាកូនរបស់នគរបាលចរាចរ រាជធានីភ្នំពេញត្រូវបាននគរបាលខណ្ឌ សែនសុខឃាត់ខ្លួនបាន២នាក់ក្នុងចំណោម បក្ខពួក៤នាក់ជិះម៉ូតូធ្វើសកម្មភាពវាយយុវសិស្សជិះម៉ូតូតាមផ្លូវ ខណៈដែល យុវសិស្សរូបនោះនិងមិត្ដភក្ដិចេញពី ពិធីជប់លៀងបណ្ដាលឱ្យរងរបួសតែសំណាងល្អបានមួកសុវត្ថិភាពការពារ ។
ជនរងគ្រោះឈ្មោះ មាស សីហា អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ វិទ្យាល័យបុរី១០០ខ្នង ស្នាក់នៅភូមិថ្នល់ខាង លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រង របួសដោយសារតែក្មេងទំនើងដែលជា កូនរបស់នគរបាលចរាចររាជធានីភ្នំពេញនឹងខ្សែក្រវាត់បណ្ដាលឱ្យខ្ទេចមួកសុវត្ថិភាព និងម៉ូតូគុប ពណ៌ស្លែ ពាក់ ស្លាកលេខ ផ ៧៤០៦ ភ.ព១ ។
ចំណែក ជនសង្ស័យឈ្មោះ ម៉ែន សុធារ៉ា អាយុ ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ និងសាកល វិទ្យាល័យភូមិន្ទនីតិសាស្ដ្រ ស្នាក់នៅ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងម្នាក់ ទៀតឈ្មោះ ផល វិទូ អាយុ២១ឆ្នាំ ជា និស្សិត ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ។ ម៉ូតូក្មេងទំនើងដែលនគរ បាលឃាត់បាននោះម៉ាកហុងដាសេ ១២៥ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ 1BY-1177 ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវ បានសមត្ថកិច្ចសាកសួរនៅប៉ុស្ដិ៍ទឹកថ្លា ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ដតាមផ្លូវច្បាប់ ៕
» Breaking News, ព័ត៌មានជាតិ » កូនប៉ូលិសចរាចរក្រុងនិងបក្ខពួកដេញវាយគេតាមផ្លូវ