ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឆក់​ចំ​ស្បោង ខោអាវ​ជិះ​គេចខ្លួន​មិន​រួច ត្រូវ​ប៉េអឹម​ក្របួច​ជាប់ ​

ឆក់​ចំ​ស្បោង ខោអាវ​ជិះ​គេចខ្លួន​មិន​រួច ត្រូវ​ប៉េអឹម​ក្របួច​ជាប់ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១​និង​៣០​នា ទី​យប់​រំលង អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​លេខ​១៧៨ កែង​ផ្លូវ​នរោត្តម ក្នុង​សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ ។​
​មន្ត្រី​កងរាជអាវុធហត្ថ ខណ្ឌដូនពេញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ ដែល​ឃាត់ខ្លួន​ម្នាក់ នេះ​ឈ្មោះ​ស្រ៊ាង កុសល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​សិស្ស​រៀន ភាសា​កូរ៉េ ស្នាក់​នៅផ្ទះ ជួល​ក្នុង​សង្កាត់​គីឡូម៉ែត្រ​៦ ខណ្ឌឫស្សីកែវ ។ ត្រូវ​ដកហូត​វត្ថុតាង មាន​ស្បោង​ខោអាវ​មួយចំនួន និង​ម៉ូតូ ដែល​ជិះ​សកម្មភាព ឆក់​មួយ គ្រឿង ម៉ាក​ស្តេ​ប ពណ៌​សលាយ​ខ្មៅ​ពាក់ ស្លាក​លេខ ភ្នំពេញ​1I- 88 60 ។​ចំណែក ជនរងគ្រោះ​ឈ្មោះ​សូរ ម៉ាច ភេទ​ស្រី អាយុ​២៧​ឆ្នាំ ស្នាក់នៅ​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya