កណ្តាល ៖ កាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ២ ចំណុចចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ស្ថិតក្នុងភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅធ្វើការសង្គ្រោះ នៅមន្ទីរពេទ្យកាលម៉ែត ក្នុងរាជធានីភ្នំពេញ ។ ចំណែក រថយន្តបង្កហេតុនិងអ្នកបើកបរត្រូវបាននគរបាលធ្វើការឃាត់ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ។នគរបាលចរាចរស្រុក កណ្តាលស្ទឹងបានឲ្យថា ជនរងគ្រោះដែលរងរបួសបែកក្បាលមានឈ្មោះ ពៅ នៀង អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1S-3538 ។ ចំណែករថយន្តបង្កហេតុម៉ាកនីសាន់ ប្រភេទបែនដឹកថ្ម ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-0251 បើកបរដោយឈ្មោះ ទ្រី វណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ៕