ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||   

» ព័ត៌មានជាតិ » កាំកុងត្រូល​និង​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ត្រួតពិនិត្យ​​រក​ទំនិញ​ខូចគុណភាព​ ​

កាំកុងត្រូល​និង​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ត្រួតពិនិត្យ​​រក​ទំនិញ​ខូចគុណភាព​ ​

ប៉ោយប៉ែត ៖​ការត្រួតពិនិត្យ​ទំនិញ​ខាងលើនេះ​បានធ្វើ​ចាប់ពី​ចំណុច​បរិវេណ​កាស៊ី ណូ​ប៉ោយប៉ែត ឋិត​ក្នុងភូមិ​ក្បាលស្ពាន ដែលមាន​តូប​លក់ទំនិញ និង​ចាបហួយ​តូចៗ ជាច្រើន​កន្លែង ។ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣​នេះ កាំកុងត្រូល​ច្រកទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ​តាម​បណ្ដា​ហាង​លក់ទំនិញ​ផ្សេ ងៗ ដើម្បី​រកមើល​ទំនិញ​ខូច​គុណ និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ដែល​ដាក់លក់​នៅលើ​ទីផ្សារ ជៀសវាង​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ ។
​ប្រភពពី​សមត្ថ កិច្ច​បានឱ្យដឹងថា ចំពោះមុខ​ទំនិញ​ណា​ដែល​រកឃើញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ យើង​នឹង​ប្រមូល​យកទៅ​កម្ទេចចោល  ដោយឡែក​ម្ចាស់​ទំនិញ​មិនបាន​ធ្វើការ​ឃាត់ខ្លួន​នោះទេ គ្រាន់តែ​ធ្វើការ​អប់រំ​ណែនាំ កុំឱ្យ​លក់ទំនិញ​ដែល​មិនល្អ​ដល់​អ្នកប្រើប្រាស់​បន្ដទៀត​ប៉ុណ្ណោះ ៕ សម្បត្តិ សីហា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya