ភ្នំពេញ ៖ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ នៅក្នុងផ្ទះសំណាក់រុងរឿងឋិតនៅតាមបណ្ដោយផ្លូវលំ ភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ យុវសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិម្នាក់ត្រូវបានម្ចាស់ម៉ូតូ ប្ដឹងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួននៅក្នុងផ្ទះសំណាក់រុងរឿង និង
បក្ខពួក២នាក់ទៀតបានរត់គេចខ្លួន បន្ទាប់ពីយុវសិស្សរូបនោះបានយកម៉ូតូយកទៅបញ្ចាំនៅផ្ទះសំណាក់ បានមួយយប់។
ជនសង្ស័យដែល ត្រូវឃាត់ខ្លួនមានឈ្មោះ កែវ សម្បត្ដិ ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ស្នាក់នៅក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា ។ ចំណែកម៉ូតូដែលជនសង្ស័យយកមកបញ្ចាំងម៉ាកស្គូពីស៊េរីឆ្នាំ២០១៤ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CB-5779 ជារបស់ឈ្មោះ អួង សាវឿន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ
អាជីវករ ស្នាក់នៅសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា ។
តាមសម្ដីម្ចាស់ ម៉ូតូនិយាយថា នៅមុនពេលកើតហេតុ រូបគាត់បានទៅចូលរួមពិធីខួបកំណើតបងប្អូន ដោយបានចាក់សោម៉ូតូទុកនៅផ្ទះ ។ នៅពេលត្រឡប់មកវិញក៏ត្រូវប្អូនប្រុសរបស់ខ្លួនឈ្មោះ អាតោ បានគាស់ទូរលួចយកសោម៉ូតូជិះចេញពីផ្ទះទៅជួបមិត្ដភក្ដិរបស់ គេឈ្មោះ កែវ សម្បត្ដិ និងឈ្មោះ ឃីម ហើយបានឱ្យឈ្មោះ សម្បត្ដិ យកកុងទ័
រម៉ូតូបញ្ចាំបានប្រាក់៤០ដុល្លារ ដើរស៊ីផឹកអស់ប្រាក់នោះ បន្ទាប់មកក៏ទៅដេកនិងដាក់បញ្ចាំម៉ូតូនៅផ្ទះសំណាក់រុងរឿង ៕
» Breaking News, ព័ត៌មានជាតិ » សិស្សសាលាយកម៉ូតូទៅបញ្ចាំនៅផ្ទះសំណាក់រុងរឿង ជាប់អន្ទាក់ប៉ូលិស