ភ្នំពេញ ៖ កាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៣ នៅចំណុចច្រមុះ ជ្រូកស្ពាន អាកាសក្បាលថ្នល់ តាមបណ្ដោយផ្លូវលេខ២៧១ កែងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ សាមែន ភេទស្រី អាយុ ២៤ ស្នាក់នៅម្ដុំវត្ដសន្សំកុសល និងមិត្តភ័ក្រ មិនស្គាល់អត្តសញ្ញាណ ។ នៅចំពោះ មុខសមត្ថកិច្ច នាង សាមែន បានរៀបរាប់ថា នាងនិងមិត្តភ័ក្រម្នាក់ទៀត បានជិះរថយន្តតាក់ស៊ី មកពីធ្វើការ នៅផ្សារទំនើបសូរិយា លុះមកដល់មុខផ្ទះ បំណងដើរចូលផ្ទះ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូអាយខន ពណ៌ផ្កាឈូកមួយគ្រឿង មិនចាំស្លាកលេខ មកធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់
យកកាបូបលុយពីនាង បានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព ៕
» ព័ត៌មានជាតិ » ដកកាំភ្លើងប្លន់ យកកាបូប ពីស្ត្រីពីរនាក់