ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ​របួសធ្ងន់​ស្រាល​២​ម្នាក់ ព្យាយាម​បើក​រត់​ត្រូវ​ប៉ូលិស​ដេញ​ឃាត់​ជាប់ ​

ឡាន​បុក​ម៉ូតូ​របួសធ្ងន់​ស្រាល​២​ម្នាក់ ព្យាយាម​បើក​រត់​ត្រូវ​ប៉ូលិស​ដេញ​ឃាត់​ជាប់ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៨​នឹង​និង​២០​នាទី​យប់ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៣ ។​
​បុរស​ម្នាក់​រថយន្ត​ឡិច​ស៊ី​ស RX300 មួយគ្រឿង ក្នុង​យ៉ាង​ល្បឿន​លឿន​បាន​ជ្រុល បុក​ម៉ូតូ​គុប​មួយគ្រឿង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល់​២​ម្នាក់ នៅ​ចំណុច​ស្តុ​ប​ផ្សារ​អូ​ឬ​ស្សី តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ កែង​ផ្លូវ​លេខ​១៦១ ក្នុង​សង្កាត់​ផ្សារ​អូរ​ស្សី​ទី​៣ ខណ្ឌ​៧​មករា ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច តែ​ត្រូវ​នគរបាល​ដេញ​ព័ទ្ធ​ចាប់បាន
​ភ្លាមៗ ។​
​តាម​ប្រភពព័ត៌មាន ពី​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ដ​.4368-​ភព​1 ឌុប​គ្នា​ធ្វើដំណើរ​តាម បណ្តោយ​ផ្លូវ​លេខ​១៨២ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​ដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​រថយន្ត​ឡិច​ស៊ី​ស​RX300 ពណ៌​ស
​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2O-7987 បើកបរ​ដោយ​បុរស​ម្នាក់ បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត​ទិសដៅ​ពី​កើ​តទៅ​លិច ស្របគ្នា​ជាមួយ​ម៉ូតូ​ខាងលើ  បាន​ជ្រុល​ទៅបុក​ចំ​ពីក្រោយ​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ត្រូវ​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​រងរបួស​ស្រាល់ ហើយ​ភ្លាមៗ​នោះ​រថយន្ត​បង្ក​មិនបាន​ឈប់​ដើម្បី
​ទទួលខុសត្រូវ​ឡើយ ដោយ​រថយន្ត​បង្កហេតុ​បាន​ព្យាយាម​បើក​រត់គេចខ្លួន តែ​ត្រូវ​នគរបាល​ឃើញ​ហេតុការណ៍​ខាងលើនេះ​ក៏បាន​ជិះ​ម៉ូតូ​ដេញតាម​រថ យន្ត​ដល់​ចំណុច​ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី ទើប​ឃាត់​រថយន្ត​បង្ក​ហេតុនេះ យកមក កន្លែងកើតហេតុ​វិញ​ដើម្បី​បន្តធ្វើ​ការវាស់វែង  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya