ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ពេលនេះ ត្រូវសមត្ថកិច្ចនគរបាល និងអាជ្ញាធរ ដឹកនាំដោយ លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅ ធ្វើការឃាត់ខ្លួនបាននៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នាវេលាព្រលប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ នេះ។
លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ បានឲ្យដឹងថា សមត្ថកិច្ចបានរំដោះទារកយកទៅប្រគល់ឲ្យម្តាយវិញហើយ។ ដោយឡែក ស្ត្រីជាជនល្មើសមានឈ្មោះ សុខ ចាន់ធី អាយុ ៣៣ឆ្នាំ បានសារភាពថា មូលហេតុដែលនាំឲ្យនាងលួចយកទារកនោះ ព្រោះតែនាងបានរៀបការប្តី ៣ឆ្នាំហើយ តែពុំមានកូនសោះ ហើយនាងបានដើរឃ្លាំមើលតាមមន្ទីរពេទ្យ ឃើញឱកាសល្អ ក៏លួចយកទារកខាងលើតែម្តងទៅ។
បច្ចុប្បន្ន ស្ត្រីជនល្មើសត្រូវបានប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹក ថ្លា ចាត់ការកសាងសំណុំរឿងដោះស្រាយតាមផ្លូវច្បាប់៕