ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ពីបទ​រំលោភ​សេពសន្ថវៈ នៅ​ស្រុក​សៀម​ប៉ាង​ ​

ជនសង្ស័យ​ពីបទ​រំលោភ​សេពសន្ថវៈ នៅ​ស្រុក​សៀម​ប៉ាង​ ​

ស្ទឹងត្រែង ៖  ស្ថិតនៅ​លំនៅឋាន​ជនសង្ស័យ​ក្នុងភូមិ​ញ៉ាំង​ស៊ុំ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ។​
​ជនសង្ស័យ​ឈ្មោះ​ណា វង្ស អាយុ​៣២​ឆ្នាំ ចំណែក​នារី​រង​គ្រោះជា​អនីតិជន​អាយុ​១៣​ឆ្នាំ អ្នក​ទាំងពីរ​ត្រូវជា​បងប្អូន​សាច់ថ្លៃ​នឹង​គ្នា និង​មាន​ទីលំនៅ​រួមគ្នា ។ លោក​អធិការ​បាន​បញ្ជាក់ថា ការចុះ​ឃាត់ខ្លួន គឺ​សមត្ថកិច្ច​នគរបាល​ស្រុក​ធ្វើឡើង​ក្រោម​ពាក្យបណ្តឹង​ដែល​ចោទប្រកាន់ ពីបទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​ដែល​មិនទាន់​គ្រប់​អាយុ ។​
​គួរ​បញ្ជាក់ថា ជនសង្ស័យ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ធ្លាប់បាន​លប​បើក​មុង​ចូលដេក​ជាមួយ​បងថ្លៃ​ស្រី​ប្រពន្ធដើម​ខ្លួន​ម្តង រួចមកហើយ ស្ថិតនៅ​ក្នុងភូមិ​កោះ​ស្នែង ឃុំ​កោះ​ស្នែង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។ បន្ទាប់ពី​មានរឿង​នេះ​កើតឡើង បុរស​នេះ​បាន​រត់គេចខ្លួន​ពី​លំនៅឋាន​ប្រពន្ធដើម មក​រស់នៅក្នុង​ស្រុក​សៀម​ប៉ាង  ហើយ​ក៏បាន​យកប្រពន្ធ​មួយទៀត ដែល​ត្រូវ​បងស្រី​របស់​នារី​ជា​អនីតិជន​រងគ្រោះ​នេះ ៕​ឡុង កាន់សំនៀង

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya