ភ្នំពេញ៖ នាព្រឹកព្រលឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ បន្ទាប់ពីក្រុមកម្មករចូលទៅ បម្រើការងារបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។
ជនរងគ្រោះឈ្មោះ ស៊ុនប៊ុន ថារ៉េត អាយុ ២៤ឆ្នាំ រស់នៅភូមិត្រពាំងឈូក សង្កាត់ចោមចៅ មានស្រុកកំណើតនៅខេត្តតាកែវ។ ជនរងគ្រោះ បានចូលយាមចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង៦ព្រឹក។
នៅកន្លែងកើតហេតុមានបាត់ម៉ូតូស្មាស់ជនរងគ្រោះមួយគ្រឿង រួមនិងម៉ាស៊ីនដេរ ចំនួន៦គ្រឿងផ្សេងទៀត។ ម៉ាស៊ីនដេរនេះ ក្នុងមួយគ្រឿងតម្លៃប្រមាណជា ២៨០ដុល្លារ។
យោងទៅតាមទឡ្ហីករណ៍ បាត់ទ្រព្យសម្បត្តិជាម៉ូតូ និងម៉ាស៊ីនដេរនេះហើយ បានធ្វើឲ្យក្រុមសមត្ថកិច្ចធ្វើការសន្និដ្ឋានជាជំហានដំបូងថា ករណីឃាតកម្មនេះ អាចជាប់ពាក់ព័ន្ធទៅនឹងករណីប្លន់៕