ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||     លោក ខន សុខុន ជាអ្នកបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ចេញចូលដោយសេរី មិនដែលបង្ក្រាបបាន ក្នុងស្រុកឧរ៉ាល់?​  ||     លេចព័ត៌មានរឿងអាស្រូវ ​ លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​ខេត្ត និង​បក្ខពួក នៅ​បន្ទាយមានជ័យ ?​  ||   

» ព័ត៌មានជាតិ » ផ្អើល​រឿង​ចាប់​ក្មេង​ដាក់​ក្នុង​ឡាន ស្នងការ​ខេត្តព្រៃវែង ចេញមក​បកស្រាយ និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ បញ្ឈប់​ការចែក​ចាយ​ព័ត៌មាន​មិន​ពិត​នេះ ព្រោះ….

ផ្អើល​រឿង​ចាប់​ក្មេង​ដាក់​ក្នុង​ឡាន ស្នងការ​ខេត្តព្រៃវែង ចេញមក​បកស្រាយ និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ បញ្ឈប់​ការចែក​ចាយ​ព័ត៌មាន​មិន​ពិត​នេះ ព្រោះ….

(ព្រៃវែង)៖  នៅ​រសៀល​ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ ស្នងការ​នគរបាល​ខេត្តព្រៃវែង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្រេង ជា បាន​ចេញមក​បកស្រាយ​ការពិត ពី​ដំណើររឿង​ដោយ​ចាត់ទុកថា មិនមែនជា​ការពិត និង​ជាការ​យល់ច្រឡំ ហើយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ផ្សេងទៀត ក៏ដូចជា​អ្នកលេង Facebook បញ្ឈប់​ការ ចែកចាយ​ព័ត៌មាន​បែបនេះ ដែល​នាំ​ឲ្យ​មានការ​ភ័ន្ដច្រឡំ​កាន់តែខ្លាំង​ឡើង​ថែមទៀត។

កាលពី​ថ្ងៃទី០៣ ខែសីហា និង​រហូតដល់​មកដល់​ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ ករណី​ភ្ញាក់ផ្អើល​តាម​បណ្ដាញ​សង្គម Facebook នៅតែ​បន្ដ​កើតមានឡើង ជុំវិញ​ហេតុការណ៍ បុរស​អ្នកដើរ​លក់​ទឹកត្រី​ម្នាក់ បាន​ចាប់​ក្មេងប្រុស​អាយុ៧ឆ្នាំ ដាក់​នៅលើ​រថយន្ដ​រប​ស់​ខ្លួន ហើយ​បិទទ្វារ​រហូត​ធ្វើ​ឲ្យ​ឪពុកម្ដាយ​ក្មេងប្រុស​រូបនេះ ព្រមទាំង​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ខឹង រហូត​បាន​ទៅ​ព្រួត​វាយ​បុរស​រូបនេះ បណ្ដាល​ឲ្យ​ហើម​មុខ​ហើម​មាត់ រងរបួស​ជា​ទម្ងន់​ទៀតផង ស្ថិតនៅ​ភូមិ​ដូង ឃុំ​បា​បោង ស្រុក​ពាមរ​ក៏។

យោងតាម​ខ្លឹមសារ​ផ្ញើជូន​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្រេង ជា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា នៅវេលា​ម៉ោង​ប្រមាណ១០ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ឈ្មោះ ហ៊​ន ម៉ាក់ ភេទ​ប្រុស អាយុ៣៤ឆ្នាំ មុខរបរ​លក់​ទឹកត្រី​តាម​រថយន្ដ ស្រុកកំណើត​នៅ​ភូមិ​ដូង ឃុំ​បា​បោង ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង ប៉ុន្ដែ​បាន​រៀបការ​ប្រពន្ធ​នៅឯ​ភូមិ​យ៉ោ​ង ឃុំ​ពា​រាប ស្រុក​បាទី ខេត្តតាកែវ បានមក​លក់​ទឹកត្រី ដោយ​ឈប់​នៅមុខ​សាលារៀន ហើយ​ពេលនោះ​មាន​ក្មេង​ប្រមាណ៦-៧នាក់ ក្នុងចំណោម​សិស្សសាលា​ទាំងអស់​ក៏​ចេញមកក្រៅ (ម៉ោង​ចេញលេង)។ ពេលនោះ​ក្រោយពី​ការនិយាយ​លេង​ជាមួយ​ក្មេង និង​ចង់​បន្លាច​ក្មេង​ផង​នោះ ព្រោះតែ​ធ្លាប់ជា​អ្នក​កើតជា​នៅទីនេះ ស្រាប់តែ​ឈ្មោះ ហ៊​ន ម៉ាក់ បាន​ចាប់​ក្មេងប្រុស សាម ជូ​លាន អាយុ៧ឆ្នាំ ដាក់​ក្នុង​ឃ្លប់​រថយន្ដ​ខាងក្រោយ ធ្វើ​ឲ្យ​ក្មេង​នេះ​យំ​តែ​ត្រូវបាន​ឈ្មោះ ហ៊​ន ម៉ាក់ បើក​ទូ​ឲ្យ​ចុះមក​ក្រោម​វិញភ្លាមៗផងដែរ។

លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បន្ដទៀតថា ដោយសារ​តែមាន​គ្រូបង្រៀន​នៅ​ទីនោះ​ស្ដីបន្ទោស រូបគេ​ក៏បាន​ធ្វើការ​សុំទោស​ដោយ​អះអាងថា គ្រាន់តែ​ធ្វើ​លេង​ប៉ុណ្ណោះ រួច​ក៏​បន្ដ​បើករថយន្ដ​លក់​ទឹកត្រី នៅក្នុង​ភូមិ​ជាធម្មតា។

លុះ​នៅវេលា​ម៉ោងជាង១២ថ្ងៃត្រង់ បុរស​រូបនេះ បាន​បើករថយន្ដ​កាត់មុខ​ផ្ទះ​ក្មេងប្រុស​រូបនេះ ស្រាប់តែ​ក្មេងប្រុស​ប្រាប់​ឪពុកម្ដាយ​ថា ពូ​បើកឡាន​មួយ​នេះ ជា​អ្នក​ចាប់ខ្លួន​ដាក់​ក្នុង​ឡាន ធ្វើ​ឲ្យ​ឪពុកម្ដាយ​រាយការណ៍​ទៅ​មេភូមិ រហូត​នាំគ្នា​ព្រួត​វាយ​អ្នក​បើកឡាន​រូបនេះ បណ្ដាល​ឲ្យ​រងរបួស ទម្រាំ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ទៅ​ជួយ​អន្ដរាគមន៍​ទាន់ពេលវេលា។

តាមរយៈ​ការស៊ើបអង្កេត​រួចមក លោកស្នងការ បាន​លើកឡើងថា វា​ជាការ​ភ័ន្ដច្រឡំ គឺជា​ការ​បន្លាច​ក្មេង​ដោយសារ​ធ្លាប់​ស្គាល់ មិនមែនជា​ការចាប់​ក្មេង ដូច​អ្វី​ទៅតាម​ការលើកឡើងតៗគ្នា​នោះឡើយ ដូច្នេះ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ ឈប់​មានការ​ភ័ន្ដច្រឡំ​លើ​ករណីនេះ​តទៅទៀត៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya