ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រុមអ្នកកាសែត ជួប​គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់ និង របួស ៧​នាក់ ​

ក្រុមអ្នកកាសែត ជួប​គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់ និង របួស ៧​នាក់ ​

បាត់ដំបង ៖​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​ផ្ដាច់ជីវិត​អ្នកយកព័ត៌មាន ឱ្យ​ស្ថាប័ន កោះសន្ដិភាព នឹង​បណ្ដាលឱ្យ​រង របួស​អ្នកកាសែត និង​មន្ត្រី​កាកបាទក្រហម​ផ្សេងទៀត​នោះ បានកើត ឡើង នៅ​រសៀល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ ២០១៣ នេះ វេលា​ម៉ោង​ប្រមាណ​៣ ខណៈដែល​រថយន្ដ​តួ​រី​ស ដែល ពួកគេ​កំពុង​ជិះ បាន​ជួប​គ្រោះថ្នាក់​ចរាចរ ដោយ​បើករថយន្ត​ទៅបុក​គូថ​រថយន្តក្រុង​កា​ពី​តូ​ល​។​
ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​នេះ រួមមាន​៖ ១. ឈ្មោះ ទេស សំណាង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​, ២. ឈ្មោះ ហ៊ុន សារឿន ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ​,៣. ម៉េង ម៊ុ​យ​ឡេង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនរងគ្រោះ​ទាំង​៣​នាក់ ជា​មន្ត្រី​កាកបាទក្រហម​។ ដោយឡែក​អ្នកកាសែត​២​នាក់​ទៀត ដែល​រងរបួស​នោះ ១. ឈ្មោះ ប៊ុន រ៉ា ភេទ​ប្រុស អាយុ
៣២​ឆ្នាំ ជា​អ្នកយកព័ត៌មាន​ឲ្យ​ស្ថានីយទូរទស្សន៍​ហង្ស​មាស និង​ម្នាក់ទៀត ឈ្មោះ ស្រូ​យ នី​កា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជា​អ្នកយកព័ត៌មាន​ឲ្យ​កាសែត​រស្មី​កម្ពុជា​។​
ក្រុមអ្នកកាសែត​ក្នុងស្រុក ពេល​កំពុងធ្វើដំណើរ ឆ្ពោះទៅ​ខេត្ដ​បាត់ដំបង ស្រាប់តែ​ពេល​ទៅ ដល់​ស្រុក​មោងឫស្សី នៅក្នុង​ឃុំ​ព្រៃ​ស្វាយ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាន បណ្ដាលឱ្យ​អ្នកជិះ​នៅក្នុង​រថយន្ដ ស្លាប់ និង របួស ៧​នាក់ ក្នុងនោះ សហការី​របស់ សារព័ត៌មាន​កោះសន្ដិភាព លោក ទី អ៊ុយ​សុង បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ រីឯ
​ម្នាក់ទៀត ជា​អ្នកបើកបរ ឈ្មោះ សុខ ពិសិដ្ឋ ក៏បាន​ស្លាប់ ខណៈដែល​អ្នកកាសែត ២​នាក់ និង​មន្ត្រី​កាកបាទក្រហម ៣​នាក់​ផ្សេង ទៀត រងរបួស​ធ្ងន់ និង​ស្រាល​ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya