សៀមរាប ៖ការបង្ក្រាបរថយន្ដដឹកឈើគ្រញូង នេះដឹកនាំដោយលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដ សៀមរាបកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៣ នៅចំណុច យានដ្ឋានផ្ញើរថយន្ដ និងលាងរថយន្ដ មួយកន្លែង ស្ថិតនៅក្នុងភូមិវិហារចិន សង្កាត់ស្វាយសង្គំ ក្រុង-ខេត្ដសៀមរាម។
រថយន្ដដឹកឈើ គ្រញូង២គ្រឿងដែលចាប់បាននេះជា ប្រភេទរថយន្ដកាមរីបាឡែន១គ្រឿង គ្មានស្លាកលេខ ពណ៌ស្ករ និងមួយគ្រឿង ទៀតម៉ាកហាយឡិនឌ័រ ពណ៌ខ្មៅ ពាក់ ស្លាកលេខភ្នំពេញ 2U-8263 ស៊េរីឆ្នាំ ២០០១ ចំណែករថយន្ដមួយគ្រឿងទៀត ដែលបើកគេចខ្លួនម៉ាកកាមរីបាឡែន ។ នៅក្នុងប្រតិបត្ដិការបង្ក្រាបឈើគ្រញូង នេះពុំមានការឃាត់ខ្លួនមនុស្សនោះទេ ដោយម្ចាស់ឈើដឹងទាន់បានគេចខ្លួន បាត់ស្រមោល ៕