បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៣ តុលា ២០១៣ នេះ គឺបណ្តាលមកពីមន្ត្រីជំនាញធ្វើការជួសជុលផ្លូវប្រវែងប្រមាណជាង ២០០ម៉ែត្រ។
ប្រជាពលរដ្ឋដែលធ្វើដំណើរបានប្រាប់ថា ផ្លូវជាតិលេខ៥ ចំណុចសួនស្ព័រ ភូមិក្បាលស្ពាន សង្កាត់ព្រះន្លា ក្រុងសិរីសោភ័ណ មានការកកស្ទះចរាចរណ៍រាល់ថ្ងៃដែលធ្វើឱ្យប្រជាពលរដ្ឋធ្វើដំណើរ ទៅមកជួបការលំបាក ព្រោះតែមន្ត្រីជំនាញសម្រួលផ្លូវមានការយឺតយ៉ាវ។
លោកគឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានប្រាប់ថា ផ្លូវជាតិលេខ៥នៅចំណុចសួនស្ព័រ គឺរងការខូចដោយទឹកជំនន់ជន់លិចច្រោះដាច់ ហើយមន្ទីរជំនាញបានធ្វើការជួសជុលជាបណ្តោះអាសន្នសិនដើម្បីសម្រួល ចរាចរណ៍ទៅមកបាន តែបញ្ហាកកស្ទះគឺពិតជាកើតមានមកពីដឹកធ្ងន់ធ្លាក់ជង្ហុគទើប បណ្តាលឱ្យស្ទះ៕ សម្បត្តិ សីហា