ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||   

» Breaking News, ព័ត៌មានជាតិ » នាំគ្នា​ផ្អើល​តៗ​ថា ក្មេង​អាយុ​ជាង​២​ខួប អាច​ព្យាបាល​ជំងឺ ប្រជាពលរដ្ឋ​ ​

នាំគ្នា​ផ្អើល​តៗ​ថា ក្មេង​អាយុ​ជាង​២​ខួប អាច​ព្យាបាល​ជំងឺ ប្រជាពលរដ្ឋ​ ​

កំពង់ចាម​៖ លោក គឹម ចាន់ ដែលជា​អ្នក​កាន់​មីក្រូ ទទួល​ឈ្មោះ​អ្នកជំងឺ បាន​រាយ​រ៉ាប់​ឲ្យ​ដឹងថា ទារក​ឈ្មោះ គង់ កេង អាយុ​២​ខួប​៣​ខែ ឪពុក​ឈ្មោះ សាន គង់ អាយុ​២៥​ឆ្នាំ និង ម្តាយ​ឈ្មោះ ផាត សឿន បច្ចុប្បន្ន រស់នៅ ភូមិ​ខ្នុរ ឃុំ​នាង​ទើត ស្រុក​តំបែរ ខេត្តកំពង់ចាម        ។​
​លោក គឹម ចាន់ បាន​ឲ្យ​ដឹង​ទៀតថា  កុមារា គង់ កេង ហៅ​ព្រះអង្គ​តូច មុន​ឈានដល់​ព្យាបាល ជំងឺ​ទូទៅ នេះ គឺ​ព្រះអង្គ​តូច បាន​ព្យាបាល​ជម្ងឺ​ជីតា​របស់ខ្លួន ឈ្មោះ សឹង ផាត ដែល​គាត់​ធ្លាប់មាន​អា​ការៈឈឺ សន្លាក់ ដៃ ជើង ជា​យូរ​មកហើយ ។​ហើយ​ការផ្តើម​ព្យាបាល​នោះ ព្រះអង្គ​តូច​បាន​និយាយ ទៅកាន់​ជីតា របស់ខ្លួន «​ផឹកថ្នាំ អូន​ទៅ អូន​ជា
​អ្នក​ផឹក​ឲ្យ ជីតា​មើល​មុន​» ដើម្បី​កុំ​ឲ្យ​ជីតា​របស់ខ្លួន​សង្ស័យថា ក្រែង​មាន​ជាតិពុល ពីព្រោះ​នៅក្នុង​ទឹក​ថ្នាំ​នោះ មាន​ស្លឹក​រុក្ខជាតិ ដែល​មិន​ស្គាល់ឈ្មោះ ។ ឃើញ​ដូច្នេះ ជីតា ក៏​ផឹក​តាម​ព្រះអង្គ តូច ហើយក៏​ចាប់​ធូរស្បើយ បណ្តើរៗ រហូត បាន​គ្រាន់បើ​មែនទែន ។​
​លោក គឹម ចាន់ បាន​បន្តថា ក្រោយពី ជីតា​ព្រះ​តូច​បានជា សះស្បើយ ភាព​អ​ស្ចារ​នេះ ចេះតែ​ល្បី​តៗ​គ្នា ដែល​ធ្វើ​ឲ្យ​មនុស្ស​ក្នុងភូមិ និង​ពី​ភូមិ​មួយ ទៅ​ភូមិ​មួយ បាន​មករក​ព្រះអង្គ​តូច ឲ្យ​ជួយ​ព្យាបាល​ជំងឺ ឲ្យ​ជា​ហូរហែរ ជា​ប្រភេទ​ជំងឺ ទូទៅ​តែម្តង​។ ហើយ​ការព្យាបាល​របស់​ព្រះអង្គ​តូច​គឺ​តាមរយៈ​ទឹកមន្ត ប្រេង​ក្រឡា និង​ថ្នាំខ្មែរ​ផ្សំ ចេញពី​ដើម រុក្ខជាតិ ចម្រុះ​។
​លោក គឹម ចាន់​បាន​បញ្ជាក់ទៀតថា  អ្នកជំងឺ​ដែល​មករក​ព្រះ​តូច ជួយ​ព្យាបាល ដំបូង​ត្រូវ​រៀបចំ រណ្តាប់ មានដូចជា ទាន​ក្រហម​៥​ដើម ធូប​១​ដុំ ខា​រ៉ា​បាវ ១​កំប៉ុង បារី​១​កញ្ចប់ និង​ថវិកា ៤០០០​រៀល ហើយ សរសេរ​ឈ្មោះ អ្នកជំងឺ ដោយមាន​បញ្ជាក់​ប្រភេទ​ជំងឺ និង​បញ្ជាក់​អាស័យដ្ឋាន​ផងដែរ ហើយ​ត្រូវ យក​រណ្តាប់ ទាំងនោះ​ដាក់​ទៅលើផ្ទះ​ដើម្បី
ឲ្យ​ព្រះសង្ឃ​ចំនួន​៣​អង្គ និង​ព្រះអង្គ​តូច ប្រោស​ព្រហ្ម មុននឹង យក​ថ្នាំ​ទៅ​ព្យាបាល ។ ហើយ​អ្នកជំងឺ​ទាំងអស់​ត្រូវ​ទទួល ប័ណ្ណ​លេខ​រៀង​ថ្ងៃនេះ ត្រូវ​រង់ចាំ​ថ្ងៃស្អែក ទើប ត្រូវបាន​ហៅ​ឈ្មោះ ចូល​ព្យាបាល និង​ថ្ងៃ​ខានស្អែក​ទើប​ទទួលបាន​ថ្នាំ​យកទៅ​ព្យាបាល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya