កំពង់ចាម ៖ តុលាការកំពូលបានលើកពេលប្រកាសសាលក្រមក្នុងសំណុំរឿងទំនាស់ដីធ្លី រវាងលោក ទូច ញ៉ និង លោក សៀង ស៊ីថា ទៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
ការលើក ពេលប្រកាសសាលក្រមក្នុងសំណុំរឿងរដ្ឋប្បវេណីខាងលើនេះគេ ពុំដឹងថាបណ្ដាលមកពីមូលហេតុអ្វីនោះទេ ប៉ុន្ដែតាមប្រភពព័ត៌មានពីមន្ដ្រីតុលាការកំពូលបានបង្ហើបថា ការដែលតុលាការកំពូលពន្យារពេលដែលតាមការគ្រោងទុកនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ កន្លងទៅនេះគឺដើម្បីអង្កេតនិងពិចារណាឱ្យប្រាកដថា នរណាជាម្ចាស់កម្មសិទ្ធិដីពិតប្រាកដ ព្រោះកន្លងទៅសាលាដំបូងខេត្ដកំពង់ចាម និងសាលាឧទ្ធរណ៍សម្រេចសេចក្ដីហាក់មានការភ័ន្តច្រឡំឱ្យលោក ទូច ញ៉ ជាម្ចាស់កម្មសិទ្ធិដីធ្លីចាញ់ក្តី ឈ្មោះ សៀង ស៊ីថា ជាអ្នករំលោភយកដីទៅវិញ ៕