ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្ដាល​ឲ្យ​របួស៤នាក់ ធ្ងន់​ម្នាក់ ករណី​គ្រោះថ្នាក់​ចរាច​ណ៍​មួយ

ឡាន​បុក​ម៉ូតូ បណ្ដាល​ឲ្យ​របួស៤នាក់ ធ្ងន់​ម្នាក់ ករណី​គ្រោះថ្នាក់​ចរាច​ណ៍​មួយ

ខេត្តពោធិសាត់ ៖ នៅ​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅលើ​ផ្លូវ​លេខ៥៤ ស្ថិតនៅ​ភូមិ​ទី ៤ ឃុំ កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិសាត់ មាន​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​កើតឡើង​ដោយ​រថយន្តបុក​ម៉ូតូ​ពីក្រោយ​បណ្តាលអោយ​រងរបួស​ម​នុស្ស​ចំនួន០៤នាក់ (របួសធ្ងន់​ម្នាក់) ខូច​ម៉ូតូ០១គ្រឿង​និង​កង់​មួយគ្រឿង​រីឯ​រថយន្ត​បង្កហេតុ​ខូចខាត​បន្តិចបន្តួច​ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តពោធិសាត់។
ជនរងគ្រោះ​ក្នុង​ហេតុ​ការ​ណ៏​ខាងលើ​មានឈ្មោះ៖
១.ឈ្មោះ វណ្ណ ចក់ អាយុ ៣៥ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ ជា​អ្នកបើក​ម៉ូតូ ។
២. ឈ្មោះ ចែម ចិន អាយុ ៣៩ឆ្នាំ ភេទ​ស្រី ជនជាតិខ្មែរ ( រួម​ដំណើរ )
៣ . ឈ្មោះ ស៊ិន គឹម​យី អាយុ ១០ ឆ្នាំ ភេទ​ស្រី ជនជាតិខ្មែរ ( រូ​ម​ដំណើរ ) ។
៤. ឈ្មោះ ស៊ិន គឹម​ម៉ិច អាយុ ២ឆ្នាំ ភេទ​ស្រី( រួម​ដំណើរ )។អ្នក​ទាំង ៤នាក់ នៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិសាត់។
រថយន្ត​បង្កហេតុ​ម៉ាក Toyota HIGHLANDER ពាក់​ផ្លាកលេខ ភ្នំពេញ 2AE 1601 ពណ៌​ទឹកមាស ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុចកើតហេតុ​បាន​បុក​ពីក្រោយ​ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក​HONDA ពាក់​ផ្លាកលេខ ភ្នំពេញ 1AE 1280 ពណ៌​ខ្មៅ រួច​ហើយក៏​ជ្រុល​ទៅបុក​កង់​បន្ថែម​មួយគ្រឿង​ផ្សេងទៀត​ដែល​កំពុង​ធ្វើ​ចរាចរណ៍​ស្រប​ទិស​គ្នា  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya